អុញនោះ! ទីបំផុតសន្តិសុខ ដែលទាញអូសរទេះជាមួយ អ្នកលក់បន្លែ ត្រូវបានសមត្ថកិច្ចយកមក

185

ភ្នំពេញ ៖ ប្រិយមិត្តជាច្រើនមានការចាប់អារម្មណ៏ជាខ្លាំង ទាក់ទងនឹងករណីដែលបានកើតឡើងនេះ បើតាមបុរសជាប្តីអ្នកលក់បន្លែតាមកង់បី បានបញ្ជាក់ប្រាប់ឲ្យដឹងថា គាត់បានបើកកង់បីលក់បន្លែ នៅលើផ្លូវសាធារណៈខាងក្រៅនៃតំបន់បឹងកក់ ដូចទៅនឹងបងប្អូនអ្នកធ្វើដំណើរដទៃ។ ហើយនៅពេលនោះ ក៏មានបងប្អូនស្រ្តីៗជាកម្មករសំណង់បានហៅ គាត់និង ប្រពន្ធក៏ឈប់លក់ឲ្យពួកគាត់ ដែលបានមកទិញទាំងទឹកមុខត្រេកអរជាខ្លាំង។ ដោយឡែក នៅពេលនោះ ក៏ស្រាប់តែមានសន្តិសុខម្នាក់បានដើរមកហាមលក់ដូរ និងដេញពួកគាត់ចេញ ក៏ទាស់សម្តីនិងគ្នា

ឈានដល់សន្តិសុខនោះផ្ទុះកំហឹ.ងស្ទុះទៅបម្រុងទាញម្ហូបអាហារលក់ដូរពីកង់បីគ្រវាត់ចោល និងសូម្បីហក់.វាយប្រតា.យប្រតប់មកលើ ពួកគាត់ទៀតផង។ ជុំវិញរឿងរ៉ាវដ៏ក្តៅមួយ ដែលសន្តិសុខម្នាក់នៅក្នុងតំបន់អភិវឌ្ឍន៍បឹងកក់ បានឈានដល់ប្រើអំ.ពើហិ.ង្សាហក់ វា.យទៅលើប្តីប្រពន្ធលក់បន្លែ ព្រោះតែរឿងពួកគាត់ចូលមកលក់ម្ហូបអាហារបន្លែ ត្រីសាច់ ឲ្យបងប្អូនស្រ្តីៗជាកម្មករសំណង់បានហូប នៅចិញ្ចើមផ្លូវសាធារណៈនៅក្នុងតំបន់នោះ។តែទោះយ៉ាងណា ក្​ រោយវីដេអូនេះត្រូវបានចែករំលែកយ៉ាងផុសផុល ជាមួយកំ.ហឹងមហាជនស្អ.ប់ខ្ពើមជាខ្លាំងផងនោះ នៅទីបំផុត នារសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ នេះ

សន្តិសុខចិត្តអាក្រក់ ធ្វើរឿងដ៏ជ្រុលហួសព្រំដែនរូបនេះ ត្រូវបានសមត្ថកិច្ចមូលដ្ឋានចុះទៅដុះក្អែល វាស់កម្ពស់នៅនិងកន្លែង និងបន្ទាប់មក ធ្វើការណែនាំអប់រំ កុំឲ្យថ្ងៃក្រោយធ្វើ របៀបនេះទៀត។អ្នកលក់បន្លែក៏បានបញ្ជាក់ឲ្យដឹងផងដែរថា ប្តីប្រពន្ធពួកគាត់ដើរលក់នេះ ពុំមែនធ្វើតាមទំនើងចិត្តនោះទេ គឺពួកគាត់សុំច្បាប់អនុញ្ញាតពីអាជ្ញាធរមូលដ្ឋានត្រឹមត្រូវ ដើម្បីចែកចាយលក់ដូរទៅដល់បងប្អូនប្រជាពលរដ្ឋ នៅក្នុងសហគមន៍ដែលកំពុងរងការបិទខ្ទប់។ ប៉ុន្តែ មិននឹកស្មានថា មកជួបសន្តិសុខចិត្តអាក្រក់ និងបង្ហាញកាយវិការខ្លាំង ជាងអាជ្ញាធរដែនដីបែបនេះសោះ៕ប្រភព៖ ហ្វេសប៊ុក