ញ៉ាក់សាច់! ឧកញ៉ា​ អ៊ាន សៀវម៉ី​មាន​ បានបង្ហាញ​ផ្ទះ​លំហែ​មួយ​កន្លែងដែលមានតម្លៃរហូតដល់ទៅ

125

ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តមួយចំនួនបានជ្រាបដឹងហើយថា ផ្ទះ​វិឡារ​ស្កឹមស្កៃ​តម្លៃ​ជាង​៤​លាន​ដុល្លារ​របស់​តារា​ហ្វេ​ស​ប៊ុ​ក លោកជំទាវឧកញ៉ាអ៊ាន ​សៀវម៉ី ម្ចាស់​ផេ​ក Siv Mey Online Shop ត្រូវ​បាន​សាមីខ្លួន​ធ្វើការ​បង្ហាញ​នៅ​លើ​ផេ​ក​ផ្លូវការ​របស់​ខ្លួន បង្ក​ឲ្យ​មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​សំណាក់​អ្នកគាំទ្រ និង​បាន​ឃើញ​វា។ជាក់ស្តែង ផ្ទះ​វិឡារ​នេះ ត្រូវបាន​គេ​ដឹងថា ស្ថិតនៅ​ទី​រួម​ខេត្តកំពង់ចាម ជា​ភូមិគ្រឹះ​ដែល​បំពាក់​ដោយ​គ្រឿង​ឈើ​ដ៏​ប្រណិត មើលទៅ​ពិតជា​ទាក់ភ្នែក​មែនទែន មិន​សរសើរ​មិនបាន ហើយ​ជំទាវឧកញ៉ាអ៊ាន ​សៀវម៉ី ឡើង​ចុះ​ជាប្រចាំ​ផងដែរ​។​ដោយឡែក ​ក្រៅពី​វិឡារ​ដ៏​ស្កឹមស្កៃ​ខាងលើនេះ

ជំទាវឧកញ៉ាអ៊ាន ​សៀវម៉ី ​ក៏ត្រូវ​គេ​ដឹងថា​មាន​វិឡារ​ដ៏​ប្រណីត​នៅ​ភ្នំពេញ មាន​ដី​រាប់​ហិកតា​នៅ​ព្រៃវែង និង​មុខ​ជំនួញ​ផ្សេងទៀត ក្រៅពី​របរ​អន​ឡាញ​ផងដែរ​។ ត្រង់ចំណុច​នេះ អ្នក​បានដឹង​រឿង ពិតជា​ហាម​ចិត្ត​មិន​ស្ងើចសរសើរ​ជំទាវឧកញ៉ាអ៊ាន ​សៀវម៉ីមិនបាន​នោះទេ ជា​ស្ត្រី តែមាន​ទេពកោសល្យ​ក្នុង​ការ​រកស៊ី រហូត​មាន​ស្ដុកស្ដម្ភ បែបនេះ។ជា​ការ​បង្ហាញ​ផ្ទះ​នៅ​ខេត្តកំពង់ចាម​ឯណោះ​វិញ កាលពី​ពេល​ថ្មីៗ​នេះ ជំទាវឧកញ៉ាអ៊ាន ​សៀវម៉ី បាន​បង្ហោះ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ដូច្នេះ « Good morning all nop ផ្ទះ​លំហែ​របស់​នាង​ខ្ញុំ​នៅ​ទៅ​រួម​ខេត្តកំពង់ចាម​ណា​ចា៎ មើល​លេងៗ​ទៅណា​បងប្អូន​ថត​មិនទាន់​អស់​ទេ​ថត​បាន​ក្រោម​និង​ជាន់​ទីមួយ​ទេ​ហត់​ពេក​ឡើង​ថត​អត់​ដល់​លើ​ទេ​

សូម​បញ្ចាក់​ថា​មិនមែន​ថត​បង្អួត​អ្នកណា​ទេ​ណា​បងប្អូន​ទេ​ណា ​តែ​នាង​ខ្ញុំ​ចង់​ប្រាប់​បងប្អូន​ថា ទី​1 នាង​ខ្ញុំ​ស្រលាញ់​គ្រឿង​ឈើ ទី​2 គិតថា​ផ្ទះ​គ្រឿង​ឈើ​មាន​ហើយ ទី​3 ធ្វើ​មួយទៀត​នៅ​ខែ​9​នេះ​នាង​គិតថា​អត់​ដាក់​គ្រឿង​ឈើ​ទេ​»។​ជំទាវឧកញ៉ា វ័យក្មេងរូបនេះ​បន្ត ដោយ​លើក​ហេតុផល​ថា «​ពីព្រោះ​ផ្ទះ​ដែរ​ដាក់​ឈើ​ធំៗ​មាន​3​កន្លែង​ហើយ​ទាំង​ផ្ទះ​កំពុង​រស់នៅ​សព្វ​ថ្លៃ​ផងដែរ នាង​ខ្ញុំ​ធ្វើ​របៀប​បរទេសមួយ​តើ​បងប្អូន​គិត​យ៉ាងម៉េច​ដែរ​បងប្អូន​ជាទី​ស្រលាញ់ ជួយ​អោយ​យល់​ប​ល់​នាង​ខ្ញុំ​ម្នាក់​1​មាត់​ផង​ណា​គិត​អត់​ទាន់​ចេញ​ Thanks u all nop love u ?៕​ប្រភព៖ ហ្វេសប៊ុក