មិនធម្មតា! បទល្បី «លក់​គោយន្ត» របស់លោក Noly Records ធ្វើអោយកវីរ​និពន្ធ សុខ ជំនោរ លាន់មាត់បែបនេះថា (មានវីដេអូ)

149

ភ្នំពេញ ៖ ជឿជាក់យុវវ័យជាច្រើនបានស្តាប់ហើយ ចម្រៀង​មួយ​បទ​មាន​ចំណងជើង​ថា «​លក់​គោយន្ត​» កំពុង​ល្បីល្បាញ​ខ្លាំងណាស់​នៅលើ​បណ្ដាញ​សង្គម​យូ​ធូប ហ្វេ​ស​ប៊ុ​ក និង​ទីក​តុ​ក បើ​ទោះ​ពេលនេះ ប្រជាពលរដ្ឋ​ភាគច្រើន កំពុងតែ​ផ្ដោត​ការ​យក​ចិត្តទុកដាក់​តាមដាន​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ជំងឺ​កូ​វីដ​១៩​យ៉ាងណាក៏ដោយ​នោះ​។​ដោយឡែក បទ​ចម្រៀង​នេះ Composer & Lyric : Noly Records, Mixing & Mastering : Noly Records, Videos Lyric : Yano & Dee Mini​បានចេញ​ជា​ផ្លូវការ កាលពី​ថ្ងៃទី​៦ ខែមេសា ឆ្នាំ​២០២១

ហើយ​គិត​រហូតមកដល់​យប់​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០២១​នេះ មាន​អ្នកទស្សនា​សរុប​ប្រមាណ​៥​លាន​ដង​នៅលើ​យូ​ធូប​។​ដោយហេតុថា បទ​ចម្រៀង​នេះ កំពុង​ផ្ទុះ​កក្រើក​ខ្លាំង​ណាស់នា​សម័យ​កូ​វីដ​១៩​នោះ បានធ្វើ​ឲ្យ​អ្នក​ច្រៀង​Cover​ជាច្រើន បាន​យក​បទ​នេះ​ទៅ​ច្រៀង ជា​បន្តបន្ទាប់ បង្ហោះ​នៅលើ​បណ្ដាញ​សង្គម​យូ​ធូប ហើយក៏​ទទួលបាន​ការគាំទ្រ​ច្រើន​ផងដែរ​។ នេះ​ក៏​ជា​ផ្នែក​មួយ ធ្វើ​ឲ្យ​បទ​នេះ កាន់តែ​ល្បី​ថែម​មួយកម្រិត​ទៀត​។​ងាក​មក កវី​និពន្ធ សុខ​ជំនោរ​វិញ ដោយ​ឃើញ​ថា​

បទ​នេះ​ល្បី​ខ្លាំង​នា​សម័យ​កូ​វីដ​១៩​នោះ លោក​ក៏បាន​បង្ហោះ​សារ​បញ្ចេញយោបល់​នៅ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​នៅ​យប់​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០២១​ថា «​អ្នកណា​ថា​សម័យ​កូ​វីដ​អត់​បទ​ល្បី​? លក់​គោយន្ត​.mp3»​។​យ៉ាងណាមិញ តាមរយៈ​ការ​បង្ហោះ​របស់​លោក​សុខ ជំនោរ​នេះ មាន​អ្នកលេង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​មួយ​ចំនួន​លើក​ឡើងថា «​អ្នកជិតខាង​ខ្ញុំ​មួយថ្ងៃ​ចាក់​៥​ដង​, បុគ្គលិក​ប្រុសៗ​ក្នុង​ហាង​ជាង​២០​នាក់​ចេះ​ច្រៀង​តាម​ទាំងអស់ ​ផ្ទះ ៣​ជាន់ ឡើងលើ​ចុះក្រោម​ឮ​គ្រប់​ជាន់​»៕​ប្រភព៖ ហ្វេសប៊ុក