រំភើបជំនួស! ក្រោយស្ងប់ស្ងាត់មួយរយៈ ខណៈនេះយុវជនអច្ឆរិយ ហុង ភារិន បានក្លាយទៅជា

185

ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តនៅចាំទេ យុវជនខ្មែរម្នាក់ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ចែករំលែកនិងកោតសរសើរយុវជនខ្មែរ ដែលជា និស្សិតអាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យ រ៉ាឆាផាត់ឆៃយ៉ាភូមិ ប្រទេសថៃ ។ យុវជនខ្មែរទាំងអស់មានមោទនភាពពេលឮឈ្មោះថា ហុង ភារិន បានបង្ហាញពីសមត្ថភាពដ៏អស្ចារ្យ ដោយបានចង់ចាំលេខរាប់រយខ្ទង់ មុននឹងប្អូនបានឈានដល់ប្រឡងផ្តាច់ព្រ័ត្រ ប្អូនប្រុសបានធ្វើតេស្តសមត្ថភាពជាច្រើន ដំណាក់កាល និងយ៉ាងល្អិតល្អន់បំផុត ពីសំណាក់អ្នករៀបចំកម្មវិធី។ដោយឡែក បន្ទាប់ពីមានឈ្មោះល្បី តាមរយៈការបញ្ចេញទេពកោសល្យពិសេស ក្នុងកម្មវិធី «Super 100»,

លោក ហុង ភារិន ដែលមានអាយុ២៥ឆ្នាំ បានត្រឡប់មកកាន់ទឹកដីមាតុភូមិ កាលពីពេលថ្មីៗនេះ ដើម្បីជួបជុំក្រុមគ្រួសារ និងអ្នកគាំទ្រ ដែលបានលើកទឹកចិត្តលោកតាំងពីនៅប្រទេសថៃ។ ការខិតខំប្រឹងប្រែងរបស់និស្សិត ហុង ភារិន បានចេញលិទ្ធផលគួរជាទីមោទនចំពោះក្រុមគ្រួសារលោក និងប្រទេសជាតិទាំងមូល ដែលមានយុវជនមានទេពកោសក្យ ធ្វើឲ្យពិភពលោកបានស្គាល់កម្ពុជាកាន់តែច្រើន។យ៉ាងណាមិញ យោងតាមគណនីហ្វេសប៊ុករបស់លោក ហុង ភារិនបានរៀបរាប់ថា

“ជំរាបសួរ​បងប្អូនទាំងអស់គ្នា​ ថ្ងៃនេះខ្ញុំបានទទួលតួនាទីមួយទៀត​គឺជា អាជ្ញាកណ្តាលការប្រកួត​ការចងចាំ (Arbiter of Memory)​ ក្នុងការប្រកួតការចងចាំលំដាប់ថ្នាក់អន្តរជាតិនិងលំដាប់ពិភពលោក​។ ការផ្តល់តួនាទីជាអាជ្ញាកណ្តាលការប្រកួតការចងចាំ​ (Arbiter of Memory) នេះ​ ក្នុងមួយប្រទេសអាចមានត្រឹមតែ​ ២​ នាក់ប៉ុណ្ណោះ។ ខ្ញុំនៅតែជាអត្តពលិកការចងចាំដដែល គ្រាន់តែបន្ថែមតួនាទីមួយទៀត​ដេីម្បីអោយពិភពលោកទទួលស្គាល់ក្រុមការចងចាំកម្ពុជានាពេលអនាគត”៕ប្រភព៖ ហ្វេសប៊ុក