អុញនោះ! លោកជនិន្ទ្រ អារុណរស្មី បង្ហោះសារយ៉ាងចាក់ដោតបែបនេះ ក្រោយទើបបែកគ្នាជាមួយសង្សារបាន១ថ្ងៃ

244

ភ្នំពេញ ៖ ជឿជាក់ពុកម៉ែបងប្អូនដែលនិយមលេងបណ្តាញសង្គមប្រហែលជាជ្រាបច្បាស់ហើយពីរឿងរ៉ាវស្នេហារបស់ តារាចម្រៀងស្រី និង តារាហ្វេ ស ប៊ុក ជនិន្ទ្រ អារុណរស្មី បានដើរដល់ផ្លូវបំបែក ក្រោយទាក់ទងគ្នាបានរយៈពេល ៣ ខែ ដែលបានធ្វើប្រកាស ចែកផ្លូវគ្នានៅយប់ថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២១ កន្លងទៅនេះ។ក្នុងនោះដែរ ចំពោះសំណេរដែលអ្នកនាង ទិត្យ សុធារី បានបង្ហោះនោះមានខ្លឹមសារដូច្នេះ ថា ៖

«ខ្ញុំខ្ជិលរៀបរាប់ច្រើនណាស់គ្រាន់តែដឹងថា ផ្លូវ ណាដែលពិបាកដើរ ខ្ញុំមិនទ្រាំដើរទៀតនោះទេ ខ្ញុំក៍ចេះឈឺចាប់ ប៉ុន្តែខ្ញុំសាំនិងភាពឈឺនេះទៅហើយ ខ្ញុំមិនមែនក្មេង ខ្ញុំមិនចូលចិត្តសាំញុាំច្រើនទេ ពេលនេះសម័យនេះហើយ គេផ្សេងអាចទ្រាំប៉ុន្តែ ចំណែកខ្ញុំ មិន ចេះទ្រាំទេ ព្រោះ ខ្ញុំរស់ដោយកម្លាំងនិងដង្ហើមរបស់ខ្ញុំ !» ។ ដោយឡែក ក្រោយមិត្តស្រីប្រកាសចែកផ្លូវគ្នាបែបនេះស្រាប់តែនៅមុននេះបន្តិចលោក អារុណ រស្មី បានបង្ហោះសំណេរមួយយ៉ាងកំសត់ថា ៖

« នៅពេលដែលយើងមានអាយុ កាន់តែច្រើន នោះយើងនឹងមានអារម្មណ៍មួយចង់រស់នៅក្នុងស្ថានភាពដ៏សាមញ្ញបំផុតហើយយើងក៏នឹងលែងមានអាម្មណ៏ចង់ឈ្នះ ចង់ចាញ់ជាមួយនរណាម្នាក់ដូចកាលពីនៅក្មេងទៀតដែរ»៕