លឿនម្ល៉េះ! ក្រោយរៀបការមួយរយៈ ខណៈនេះ ម្ចាស់ពាន Cambodia Got Talent យឿន ពិសី មានដំណឹងល្អហើយ

174

ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តជាច្រើនបានជ្រាបដឹងហើយថា តារា​ចម្រៀង​ប្រុស យឿន ពិសី បានរៀបការរួចកាលពីថ្មីៗរួច ​ចេញ​ទៅ​ក្រេប​ទឹក​ឃ្មុំ​ជាមួយ​ភរិយា​នៅ​ខេត្ត​មណ្ឌល​គីរី និង​ខេត្ត​មួយ​ ចំនួន​ទៀត។ ទន្ទឹម​គ្នា​នេះ​លោកបង្ហើប​ថា រូប​លោក និង​ភរិយា បាន​ពិភាក្សា​គ្នា​រួច​ហើយ​ថា​នឹង​ពង្រីក​មុខរបរ​របស់​ខ្លួន​ឲ្យ​បាន​កាន់តែធំ​ ឬ​កាន់​តែ​រឹងមាំ​សិន តារា​ចម្រៀង​វ័យ​២១​ឆ្នាំ​រូប​នេះ នៅ​រសៀល​ថ្ងៃ​ទី១៨ ខែ​មករា កន្លងទៅ ថា

បច្ចុប្បន្ន​រូប​លោក​មាន​ស្ទូឌីយោ​តូច​ មួយ រីឯ​ភរិយា​ក៏​មាន​ហាង​សាឡន​តូច​ល្មមមួយ​ដែរនៅ​ក្នុង​ផ្សារ​មួយ ផងដែរ សូម​រំលឹក​ថា អតីត​ម្ចាស់​ជយលាភី​លេខ​១​ក្នុង​កម្មវិ ធី”Cambodia got Talent” ឆ្នាំ​២០១៥ បាន​រៀបការ​ជាមួយ​នារី​ដ៏​ស្រស់​សោភា​ម្នាក់​ឈ្មោះ ហេង កក្កដា មាន​មុខរបរ​ជា​អ្នក​សំអាង។ ដោយឡែក ពិធី​មង្គល​នេះ បាន​ធ្វើ​ឡើង​កាល​ពី​យប់​ថ្ងៃ​ទី១៧ ខែ​មករា ឆ្នាំ​២០២១ ស្ថិតនៅ​ភូមិ​ថ្មគោល​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដោយ​ មាន​ភ្ញៀវ​សិល្បករ-សិល្ប​ការិនី

និង​បងប្អូន​ចូល​រួម​ពិសា​ភោជនីយាហារ​ចំនួន​៣៧​តុ៕ទើបតែកន្លងថ្ងៃរៀបការអស់រយៈពេលជាច្រើនខែរួមមក ពេលនេះ យឿន ពិសី បានក្លាយជាប៉ាគេហើយ នេះបើតាមកាបង្ហោះនៅលើគណនីហ្វេសប៊ុករបស់ ម្ចាស់ពានរង្វាន់ Cambodia Got Talent រូបនេះបានបង្ហោះសារថា ៖ “យេ យេ ស៊ុបប្រាយបងប្អូនហើយ ខ្ញុំមានហើយ ខ្ញុំជិតបានក្លាយជាឪពុករបស់កូនខ្ញុំហើយ”។ប្រភព៖ ហ្វេសប៊ុក