មនុស្សតូចជាងគេ​បំផុតលើផែនដី មានចំនុចពិសេសមួយធ្វើអោយគ្រប់គ្នាអស់សំណើចជាខ្លាំង

158

បរទេស ៖ មិនថាជា សម្រស់រូបរាងកាយ ទ្រព្យសម្បត្តិ កិត្តិយស ឬអ្វីផ្សេង​នោះទេ គឺត្រូវតែខិតខំព្យាយាមដើរទៅរក​ឲ្យអស់ចិត្ត ទោះមិនបានដូចបំណងក៏ដោយ មនុស្សគ្រប់រូបតែងមានក្តីស្រមៃរបស់ខ្លួន ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជាក់ស្តែង កត្តាសំខាន់មួយក្នុងចំណោមកត្តាជាច្រើនរបស់​មនុស្សដែលចង់បាន គឺរូបរាងកាយដ៏ស្រស់​ស្អាតសមរម្យ កម្ពស់ខ្ពស់ស្រលះគ្រប់គ្នាសុទ្ធតែចង់បាន តែគួរឲ្យសោកស្ដាយ គេមិនអាចយក​បានតាមចិត្តចង់នោះទេ ទោះមានលុយច្រើនប៉ុន​ណាក៏ដោយ។ រូបរាងកាយ​តូចល្អិត តែងតែត្រូវអ្នកជុំវិញ

សើចចំអក ឡកឡើយ ឌឺដងផ្លែផ្កាជាហូរហែ ដែលធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ជាខ្លាំង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដោយឡែក ស្ត្រីម្នាក់ឈ្មោះ Jyoti Amge ជនជាតិឥណ្ឌា ជាមនុស្សមានកម្ពស់ទាបជាងគេបំផុត​លើពិភពលោក​មិននឹកស្មានដល់ ដោយកម្ពស់ត្រឹមតែ ៦២,៨សង់ទីម៉ែត្រប៉ុណ្ណោះ ជាមួយទម្ងន់ត្រឹមតែ ៥គីឡូក្រាម ដែលជាទម្ងន់មិន​គួរឲ្យជឿសម្រាប់នារីមានវ័យ ២៨ឆ្នាំ។ នាងកើតនៅថ្ងៃទី ១៦ធ្នូ ឆ្នាំ១៩៩៣ ក្នុងទីក្រុង Nagpur រដ្ឋ Maharashtra ប្រទេសឥណ្ឌា។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នាងធ្លាប់ត្រូវបានគេអញ្ជើញជាភ្ញៀវកិត្តិយសក្នុងកម្មវិធី Bigg Boss 6

ដែលជាកម្មវិធីទូរស្សន៍មួយដ៏ល្បី​ក្នុងប្រទេសឥណ្ឌាកាលពីថ្ងៃទី១៣ សីហាឆ្នាំ ២០១៤ និងធ្វើអោយមនុស្សទូទាំង​សកលលោកបានស្គាល់​នាងច្រើន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លើសពីនេះ នាងបានជាប់កំណត់ត្រាពិភពលោក Guinness World Records ជាផ្លូវការជា​មនុស្សតូច​ជាងគេបំផុតលើផែនដីក្នុងឆ្នាំ ២០១១ កាលនាងអាយុ ១៨ឆ្នាំ។ ពេលដែលនាងទៅ​ណាមកណា​ម្តងៗ​នាងតែងតែបង្កការភ្ញាក់ផ្អើលដល់អ្នកដែលនៅជុំវិញខ្លួននាងដោយសារតែកម្ពស់ដ៏ទាប និងភាពក្រមិច​ក្រមើម។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទោះជានាងតូចល្អិតមែន ប៉ុន្តែក្រុមគ្រួសារ មិត្តភ័ក្ដិ និងអ្នកជិតខាងស្រលាញ់​ចូលចិត្តនាងខ្លាំងណាស់។ នាងជាមនុស្សបានសម្ដី មិនសូវឆ្មើងឆ្មៃទេ បើអ្នកណាបាននិយាយឆ្លងឆ្លើយជាមួយនាងប្រាកដជាអស់​សំណើចនឹងសំឡេង​តូចឆ្មារច្បាស់ៗរបស់ជាមិនខាន៕