រំភើបជំនួស! ក្រោយអ្នកដឹកជញ្ជូនធ្វើឲ្យធ្លាក់បែកភេសជ្ជៈភ្ញៀវជាច្រើនកែវ ថ្ងៃនេះហាង KOI បានអញ្ចើញបងប្រុសមកហាងផ្ទាល់ ដើម្បីធ្វើរឿងមួយនេះ

107

ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តជាច្រើនមានការចាប់អារម្មណ៏ជាខ្លាំង ក្រោយរូបភាព​ប៉ុន្មាន​សន្លឹក​របស់បុរសម្នាក់ដែលជា​បុគ្គលិក​ដឹក​ជញ្ជូន​ម្ហូប​និង​ភេសជ្ជៈ​តាម​រយៈ​ការ​បញ្ជា​កម្មង់​ទិញលេី​អនឡាញ​របស់​ក្រុមហ៊ុន​ E-Gets បាននឹងកំពុងអង្រួន​អារម្មណ៍​យ​មហាជន​ជាច្រើន​មានការ​រំជួល​ចិត្ត​ជាខ្លាំង​ បន្ទាប់​ពីឃេីញនូវ​ទិដ្ឋភាព​ខូចខាត​ភេសជ្ជៈ​របស់​អតិថិជន​អំឡុង​ពេល​ដឹក​ជញ្ជូន តែជាសំណាង​ល្អ​ ត្រូវ​បាន​ក្រុម​ហ៊ុន​ភេសជ្ជៈ​ខាងលេីដែលមានឈ្មោះថា​ ខយ​ បាន​មាន​ការ​យោគយល់​អធ្យាស្រ័យ​ និងបានធ្វេីថ្មីជូនដល់​អតិថិជន​វិញ​

ដោយមិនបាន​កាត់​ប្រាក់​ខែ​ពី​បុគ្គលិក​រូបនេះនោះទេ។ដោយឡែក បន្ថែម​ពីលេីនេះ​ ក្រុម​ហ៊ុន​ភេសជ្ជៈ​មួយនេះ​ ក៏បានអញ្ជើញបុរសជា​បុគ្គលិក​ដឹក​ជញ្ជូន​ខាងលេីមកហាងផ្ទាល់ ដើម្បីជូនភេសជ្ជៈដល់គាត់ទុកញ៊ាំផងដែរ។ ក្នុង​នោះ​ដែរ​ បេីយោងតាម​រយៈ​ផេក​ហ្វេសប៊ុក​ឈ្មោះ​ KOI Thè Cambodia បាន​មានការ​បញ្ជាក់​ឲ្យ​ដឹង​ថា៖«រូបភាពរំជួលចិត្ត ជួយគ្នាក្នុងគ្រាមាន អា ស.ន្ន​ ថ្ងៃនេះ​ ខយ ក៏បានអញ្ជើញបងប្រុសមកហាងផ្ទាល់

ដើម្បីជូនភេសជ្ជៈឆ្ងាញ់ៗ​ ត្រជាក់ៗ​ ទៅគាត់ទុកញ៊ាំបំបាត់ភាពនឿយហត់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​យ៉ាងណាមិញ កាលពីម្សិលមិញ​ ខយ បានធ្វើភេសជ្ជៈថ្មីទាំងអស់ជូនវិញ និង​ មិនមានទាមទារសំណងនោះឡេីយ! ខាងក្រុមហ៊ុន E-GetS ក៏មិនមានការកាត់ប្រាក់ខែរបស់បងប្រុសអ្វីឡើយ​។ ជាចុងក្រោយ ខយ សូមបង្ហាញក្តីគោរព និង​ ស្រលាញ់ទៅកាន់ក្រុមការងារជួរមុខទាំងអស់​ ដូចជា​ អ្នកគ្រូពេទ្យ លោកគ្រូពេទ្យ បងៗប៉ូលិស បងៗអ្នកដឹកជញ្ជូន​ ដែលបានធ្វើកា​រ ពុះពារ​ យ៉ាងធំធេង​ ដើម្បីបងប្អូនប្រជាជនកម្ពុជា​ទាំងអស់​ ។ សូមជូនពរ និងបួងសួងឲ្យបងប្អូនទាំងអស់មានសុខភាពល្អមាំមួន ចាកឆ្ងាយពី ជំ ងឺ នាៗ»។ប្រភព៖ ហ្វេសប៊ុក