មិនចាំយូរ! អ្នកនាងដេ​ត ម៉ាលី​ណា ចេញមុខ Live វីដេអូ វៃបកទៅកាន់អតីតស្វាមីបែបនេះថា (មានវីដេអូ)

328

ភ្នំពេញ ៖ ប្រិយមិត្តមួយចំនួនប្រហែលជាជ្រាបដឹងហើយ ​នៅ​យប់​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ២០២១ នេះ លោក​ឌួង ឆាយ បានធ្វើការ​ឡាយ​បកស្រាយ​ជាច្រើន​ជាមួយនឹង​ការ​ស្បថស្បែបើអ្នកណានិយាយកុហក អោយខូ​​​​​ចចោ​​​​​លកូ​​នទាំង 3 ទា​​​​ន់ហ​​​​​ន់​​ដូចបើ​​​​កឡា​​នបុ​​​​ក ហើ​​យកុហ​​​កមហាជនថ្ងៃមុនចឹង។ ព្រះ និងទេវតា ផ្តល់ឱកាសអោយអ្នកនៅរស់រានមានជីវិត ដើម្បីកែប្រែខ្លួន ប៉ុន្តែអ្នកមិនភ្ញាក់រលឹកដឹងខ្លួន »៕ ស្រាប់តែ​នៅ​យប់​ថ្ងៃ​ដដែល អ្នកនាង ដេ​ត ម៉ាលី​ណា ធ្វើការ​ឡាយ​វៃបកបែបនេះវិញទៅកាន់អតីតស្វាមីថា ៖ «ឥឡូវនេះ​ខ្លួន​ល្បី​មែនទែន ថតរូប​បាន​លុយ ថតរូប បាន​រង្វាន់ អញ្ចឹង​ពូ​មីង ប្រាប់​ខ្លួន​មក ណាត់​ខ្លួន​មក ខ្លួន​ទៅ ពូ​មីង បងប្អូន​ថតរូប​ខ្ញុំ ហើយ​យក​ទៅ​ឲ្យ​ទៅ​ បាន​រង្វាន់​មែន​អត់​?

ប្រយ័ត្ន​គេ​កុហក​ណា ថត​ឲ្យ​បាន​១​ម៉ឺន ១​លាន​ប៉ុស្តិ៍​មើល ឲ្យ​លុយ​មែន​អត់​? ឲ្យ​ប៉ុន្មាន​មួយ​ប៉ុស្តិ៍​? មនុស្ស​រឹងមាំ​កុំ​ខ្វល់​មនុស្ស​ប្រុស​អញ្ចឹង អូ​ខេ អាយ​ដល​»​នោះ អ្នកនាង ដេ​ត ម៉ាលី​ណា បាន​តប​ថា ខ្លួន​មាន​ប៉ា មាន​បងប្រុស មាន​ពួកម៉ាក​ប្រុស ហើយក៏​ធ្លាប់មាន​សង្សារ​ដែរ ប៉ុន្តែ​ចរិត​មនុស្ស​ប្រុស គេ​អត់​ឈ្លោះ​ជាមួយ​មនុស្ស​ស្រី​ទេ ហើយ​គេ​អត់​ចូលចិត្ត​រំលើក​នោះទេ​។​ពេលខ្លះ​រំលើក​ហ្នឹង​បានតែ​មនុស្ស​ស្រី ហើយ​ពេលខ្លះ​ខ្លួន​ជា​ម​នុស្ស​ស្រី ដូច​ចង់​រំលើក​បាន​ប៉ុណ្ណឹង​ផង ហើយ​អាង​អី​យកពាក្យ​ស្បថ​។ អ្នកនាង​ថា ស្រុក​ខ្មែរ​ឥឡូវ គេ​អត់​ជឿ​ពាក្យ​ស្បថ​ទេ ដូច​ពួក​ចាញ់​ល្បែង​ចាញ់​អីចឹង ស្បថ​រហូត អត់​ខ្លាច​ងាប់​សោះ ប៉ុន្តែ​បើ​ធ្វើ​ខុស ច្បាប់​មាន​ណា គុក​។​ ពាក់ព័ន្ធ​នឹង​រឿង​លោក ឌួង ឆាយ ឡាយ​បកស្រាយ​បង្ហាញ​ភស្ដុតាង​ជាច្រើន​នោះ​,

អ្នកនាង និយាយ​បែប​ឌឺដង ជាមួយនឹង​ការលើក​ក្រដាស​ពណ៌​លឿង​មួ​យ​មក​ធ្វើការ​វិការ ហើយ​រៀបរាប់​ទៀតថា និយាយ​បានតែ​សម្ដី នេះ​ភស្ដុតាងៗ មាន​នៅលើ​ក្រដាស​ពណ៌​លឿង​មួយ​សន្លឹក កាត​លឿង​១​ពិន័យ​។ ផ្លូវច្បាប់​មានស្រុក​ខ្មែរ​ណា កុំ​និយាយ​តែ​មាត់​។​ ​ពាក់ព័ន្ធ​នឹង​មតិ​មួយ​ចូល​ខំ​មិន​ដៀល​ខ្លួន​ថា សើយ​សុខ​លើ​ទ្រព្យ​គេ​ហើយ បញ្ឈឺ​គេ​ទៀត​នោះ អ្នកនាង ដេ​ត ម៉ាលី​ណា បាន​លើក​ជា​សំណួរ​ថា ទ្រព្យ​គេ​យ៉ាងម៉េច​? ម៉េច​បង​ដឹង​? រាល់ថ្ងៃ​ហ្នឹង​បង​អ្នក​ចេញលុយ​ធ្វើ​ផ្ទះ​ឲ្យ​ខ្ញុំ​មែន​? អ្នករកស៊ី​មុខរបរ​ខ្ញុំ​មែន​? ម៉េច​ដឹង​ទ្រព្យ​គេ ញើស​ឈាម​ខ្លួន​ណា យល់​អត់​? ម៉េច​និយាយ​ថា​ទ្រព្យ​គេ​?

ខ្លួន​អត់​ពូកែ​ឌឺ​ទេ តែ​ចូលចិត្ត​អ្វី ដែល​ជា​ពាក្យពិត​។​ ទ្រព្យ​គេ គ្មាន​បាន​ប៉ះ​សូម្បី​១​រៀល គ្រាន់តែ​និយាយ​ទ្រឹស្ដី បទបញ្ជាផ្ទៃក្នុង​គ្រួសារ​មក មិន​ដឹង​គ្រួសារ​មកពី​ខាង​ណា​? ប្រទេស​ណា​ទេ​? ប្ដី​ប្រពន្ធ​យើង​មិនបាច់​ដាក់ឈ្មោះ​រួមគ្នា​ទេ កុំ​ឲ្យ​សាច់ថ្លៃ​មើលងាយ អី​ក៏​ថោក​យ៉ាង​នេះ អា​គេ​ចរិត​ថ្លៃ​មិន​យក​ហើយ​ នៅ​ហ៊ាន​និយាយ​សារភាព​ឲ្យ​គេ​ដឹងឮ ចរិត​គ្រួសារ​ខ្លួនឯង​អញ្ចឹង​ទៀត។ស្បថ​គ្រាន់តែ​ជា​ពាក្យ​យក​លេស​របស់​ជនខិលខូច បើសិនជា​ទ្រព្យ​របស់​អ្នកណា ញើស​ឈាម​របស់​អ្នកណា ត្រូវ​ប្ដឹង​យក​វិញ​ឲ្យ​បាន បើជា​ឪពុកម្ដាយ​ល្អ មើល​កូន​បា​ល្អ អ្នកណា​មើល​កូន​មិនល្អ គឺ​សិទ្ធិ​ចិញ្ចឹម​កូន​នៅ​ខាង​ហ្នឹង​។​វាយ​គេ​ត្រូវ​ហ៊ាន​ទទួលខុសត្រូវ​មុខ​ច្បាប់ កុំ​និយាយ​តែ​ម៉ាត់ ចឹ​ង​កុំ​ខ្លាច​ការពិត អញ្ចឹង​មិនបាច់​យកពាក្យ​ស្បថ​គ្រាន់តែ​របស់​មនុស្ស​ទាល់​ច្រក យកមក​និយាយ​នោះទេ​។ មិនបាច់​ស្បថ​អី ឥឡូវ​បើ​ថា​ធ្វើ​ខុស មានស្រុក​ណា​ឲ្យ​ជេរ ឲ្យ​អី​នោះ​ទេ គឺ​យើង​ប្ដឹងទៅ យុត្តិធម៌ សម្រាប់​មនុស្ស​គឺមាន​៕ ដើម្បី​កាន់តែ​ជ្រាប​ច្បាស់​ទៀត​នោះ សូម​ទស្សនា វីដេអូ ខាងក្រោម​នេះ៕


​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​