មិនចាំយូរ! តារាចម្រៀងទេព បូព្រឹក្ស ចេញវីដេអូប្រាប់អ្នកគាំទ្រយ៉ាងច្បាស់ៗ ចំពោះថ្ងៃចេញ MV បទ « វីរនារី » ហើយ (មានវីដេអូ)

181

ហ្វេសប៊ុក ៖ ជឿជាក់ប្រិយមិត្តពុកម៉ែបងប្អូនជាច្រើនជាពិសេសអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយតារាចម្រៀងដ៏ល្បី ទេព បូព្រឹក្ស កាលពី ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ បានចេញ MV បទចម្រៀងមួយបទក្រោមចំណងជើងថា « វីរនារី » ពិតជាសម្តែងឡូយអស្ចារ្យយ៉ាងខ្លាំង ប្រៀបដូចកុន ហូលីវូត ធ្វើអោយហ្វេនៗជាច្រើនមានការស្ងប់ស្ងែងនឹងសរសើរមិនដាច់ពីមាត់៕ក្នុងនោះដែរ លោក Athika ដែលជាអ្នកមិត្តរួមក្រុមការងារលើចម្រៀងមួយបទនេះ បានបង្ហោះសារលើគណនីហ្វេសប៊ុករបស់ខ្លួន

ដោយរៀបរាប់សាច់រឿងក្នុង MV នេះ ជាពិសេសទម្លាយតម្លៃលុយនៃការផលិតចេញនូវ MV ដ៏អស្ចារ្យមួយនេះ ដែលចំណាយសរុបជាទឹកប្រាក់រហូតដល់ទៅ 600លានរៀល រួមជាមួយអ្នកចូលរួមជាង ១២៦នាក់ ឯណោះ។យ៉ាងណាមិញ នៅមុននេះបន្តិច តារាចម្រៀងទេព បូព្រឹក្ស បានចេញវីដេអូប្រាប់ទៅកាន់អ្នកគាំទ្រជាច្រើនបែបនេះថា ៖

«វីរនារី Top of the ladyដោយសារតែមានការសំណូមពរពី ហ្វេនច្រើន ចឹងហើយ នាងខ្ញុំសំរេចថា នឹងចេញជាផ្លូវការនៅ ថ្ងៃទី ២៧ ខែ ១១ វេលាម៉ោង 7យប់ នៅក្នុង youtube channel Dit Way»។ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនទស្សនាវីដេអូខាងក្រោមនេះ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​