មិនជឿកុំប្រមាថ! ស្ងាត់ៗលេចមុខគ្រូល្បី​រហ័សនាម មហា​ជំ បានទស្សទាយលើជោគវាសនាអ្នកនាងខ្ញុង នឹង​ក្លាយ​ជា​មហា​សេដ្ឋី​ដោយសារតែ (មានវីដេអូ)

154

ភ្នំពេញ ៖ ជឿជាក់ពុកម៉ែបងប្អូនទូទាំងប្រទេសបានជ្រាបដឹងហើយ ចំពោះរឿងរ៉ាវទាក់ទងនឹងតារាកំប្លែង ខ្ញុង ជំ.ពាក់បំ.ណុលគេ​ រហូតដល់ទៅ ៥៧ ម៉ឺនដុល្លារ ដែលមានម្ចាស់បំណុលសរុប ២០ នាក់ ធ្វើអោយផ្ទុះកក្រើកពេញបណ្តាញសង្គម ហើយក៏បានក្លាយជាប្រធានបទដ៏ក្តៅគគុ.កសម្រាប់មនុស្សមួយចំនួន ដែលមានបំណងចង់ ខ្ចីបំ ណុលចងការគេយកទៅបើករបររកស៊ី។ជាក់ស្តែង ក្រោយពីដឹងថា តារាកំប្លែងស្រីរូបនេះ

ប្រកាសប្រាប់សាធារណជន នៅលើបណ្តាញសង្គមពីរឿងនេះ មហាជន ស្ទើរតែមិនជឿសោះឡើយថាខ្ញុងធ្លាក់ខ្លួនដល់ថ្នាក់នេះ។ យ៉ាងណាមិញ ក្រោយព្យុះភ្លៀង ចប់សព្វគ្រប់អ្នកនាង និងប្តីខំរកស៊ីវិញ រហូត មាន គេហៅច្រៀងតាមមង្គលការជាច្រើនធ្វើអោយអ្នកនាងខ្ញុង ហាក់មានទឹកមាត់លេបឡើងវិញ ៕ តួយ៉ាង កាលពីថ្មីៗនេះ មានលោកគ្រូទាយ ឈ្មោះ អ៊ាង គង្គា ហៅលោកគ្រូមហាជុំ បានធ្វើការទស្សទាយថា តារាកំប្លែង ខ្ញុង និងនាយកៃដ នឹងក្លាយជាឧកញ៉ា ហើយថែមទាំងសល់លុយ ៣០ ម៉ឺនដុល្លារ នៅ ឆ្នាំ២០២៩។ លោកគ្រូទាយរូបនេះ បានបន្តទៀតថា ៖

«ឥឡូវ​ឆ្នាំ២០២១ ដូច្នេះនៅសល់៧ ឆ្នាំទៀត ខ្ញុងឬ នាយកៃដ នឹងក្លាយជាឧកញ៉ា ហើយនឹងមានលុយ២០លានដុល្លារ មិនមែនដោយសារលេងកំប្លែងនោះទេ តែក៏មិនមែនដោយសារតែស្វាមីរបស់ខ្ញុង នាយកៃដ រកស៊ីលក់ដីឡូត៍នោះទេ។លោកគ្រូបន្តទៀតថា ចូលដល់​ខែឧសភា ឆ្នាំ​២០២២ ខ្ញុង និង​ដៃ​ករ នឹកឃើញ​អាជីវកម្ម​ថ្មី​មួយ ពាក់ព័ន្ធ​នឹង​គ្រឿងក្រអូប ឬម្សៅ​។ ពេល ដែល​ខ្ញុង និង​កៃ​ដរ ចាប់ផ្ដើម​បើក​ជំនួញ​លក់​គ្រឿងក្រអូប​នោះ

ខ្ញុង​នឹង​ចាប់ផ្ដើម​រីកចម្រើន​ពី​១​ថ្ងៃ​ទៅ​១​ថ្ងៃ​។ ពេលនោះ​ហើយ រាសី​របស់​ខ្ញុង ពេល​ចូល​ដល់​ឆ្នាំ​ថ្មី គឺ​ឆ្នាំខាល ទាំង​ខ្ញុង និង​ស្វាមី ទាំង​កូន​របស់​ខ្ញុង នឹង​ឡើង​ដល់​ចំណុច​ផ្កាយ​១ គេ​ហៅ​ផ្កាយ​លាភ។ ហើយពេលនោះ ខ្ញុង​នឹងជួបមនុស្សល្អនាំផ្លូវ តែមិនមែនខ្មែរទេ គឺជនបរទេស ដែលក្បែរខាងប្រទេសយើង ដែលគេនឹងផ្តល់គំនិត ផ្តល់ជាថវិកាដល់ខ្ញុង និងស្វាមី បើកអាជីវកម្មថ្មី។ ហើយរហូតដល់ពេលនោះ ខ្ញុងនឹងក្លាយជាមហាសេដ្ឋីបន្តិចម្តងៗ ដល់ឆ្នាំ២០២៩ ខ្ញុងនឹងសល់លុយយ៉ាងហោចតិច ២០ លានដុល្លារ។ ហើយនាយកៃដ ពេលដែលឃើញប្រពន្ធធ្លាក់ខ្លួនបែបនេះ រឹតតែធ្វើឱ្យលោកស្រលាញ់ខ្ញុងកាន់តែខ្លាំងឡើង»៕ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនទស្សនាវីដេអូខាងក្រោមនេះ៕