ហួសថ្លែង! បុរសម្នាក់ ស្លៀកពាក់តឺនុយឡើងស្អាត ជិះម៉ូតូបញ្រ្ចាសទិសហើយស្រែកឡូឡា រករឿងសមត្ថកិច្ចដោយបោះសម្តីក្តែងៗថា (មានវីដេអូ)

105

ភ្នំពេញ ៖ ប្រិយមិត្តជាច្រើនជាពិសេសអ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុកមានការភ្ញាក់ផ្អើលជាខ្លាំង ដោយនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ ២០២១ រសៀលថ្ងៃត្រង់ស្ថិតនៅក្រោមស្ពានស្ទឹងមានជ័យ បុរសម្នាក់ស្លៀកឈុត ពណ៌សតឺនុយឡើងស្អាត បានជិះម៉ូតូចូល គោលដៅ សមត្ថកិច្ចកំពុងអនុវត្តច្បាប់ចរាចរណ៍ ក៏ព្យាយាមបើករត់ ក៏ទៅបុ.កជាមួយនឹងម៉ូតូមួយគ្រឿងបណ្ដាលឲ្យរងការខូ.ចខា.ត

ពេលសមត្ថកិច្ចឃាត់​សួរនាំ បែរមកគំរា.មវា.យស.មត្ថកិច្ច ជាពិសេសនិយាយពាក្យថា ហែងស័ក្កម៉ាន អត់ចេះក្បាច់គុណណាហេ តិចវត្តវើយ៕ ក្រោយឃើញកាយវិការបែបនេះ ប្រិយមិត្តពុកម៉ែបងប្អូនជាច្រើនមានការហួសចិត្ត នឹង លើកឡើងចំៗបែបនេះថា ៖«ស្លៀកពាក់ពណ៌សតឺនុយឡើងស្អាត តែចិត្តវិញមិនស្អាតដូចការស្លៀកពាក់របស់គាត់នោះទេ ធ្វើខុសហើយអត់ចេះទទួលស្គាល់ហើយចង់ប.កវា.យ គេឯងវិញទៀត។ សូមបញ្ជាក់ផងដែរថា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​យោងតាមសមត្ថកិច្ចចរាចរណ៍ដែលឈរជើងនៅចំណុចកើតហេតុខាងលើបានឲ្យដឹងថា មុនពេលកើតហេតុកម្លាំងការិយាល័យនគរបាលចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

ចុះអនុវត្តន៍ច្បាប់ចរាចរណ៍ជើងគោកនៅចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យដូចសព្វរាល់ដងតាមការណែនាំរបស់ស្នងការនគរបាលរាជធានីភ្នំពេញ ខណ:ពេលកំពុងតែអនុវត្តន៍ច្បាប់ចរាចរណ៍ស្រាប់តែបុរសខាងលើជិះម៉ូតូស្មាស់រីវ៉ូពណ៌ខ្មៅមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ1-BG 5792ធ្វើដំណើរទិសដៅពីកើតទៅលិចបំរុងនិងបត់ឆ្វេងពេលឃើញកម្លាំងសមត្ថកិច្ចស្រាប់តែបុរសជើងខ្លាំងខាងលើបានបត់ត្រលប់ក្រោយនិងជិះបញ្រ្ចាសទិសបណ្តាលអោយដួលម៉ូតូតែមិនបណ្តាលឲ្យរងរបួសនោះទេ ពេលនោះកម្លាំងសមត្ថកិច្ចបានដើរទៅសួរនាំស្រាប់តែបុរសជើងខ្លាំងខាងលើស្ទុះដេ.ញដា.ល់សមត្ថកិច្ចនិងគម្រាមដកស័.ក្ក.ចោលទៀតផង ៕ ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនទស្សនាវីដេអូខាងក្រោមនេះ៕