
ភ្នំពេញ ៖ ជឿជាក់ហ្វេនៗ ក៏ដូចជា ពុកម៉ែ បងប្អូន ខ្មែរភាគច្រើន ពិតជាបានដឹងខ្លះៗហើយ មើលទៅ នូវ ទំនាក់ទំនងស្នេហា រវាងតារាចម្រៀងដ៏ល្បីពីរដួង គឺ ទេព បូព្រឹក្ស និង ងួន ចាន់ដេវីត (G-Devith) នោះ ដោយអ្នកទំាងពីរ តែងតែបង្ហាញ នូវភាពផ្អែមល្ហែម ស្និតស្នាល មើលទៅពិតជាពោរពេញដោយភាពកក់ក្តៅ និងសុភមង្គលខ្លាំងណាស់។ឲ្យតែចំថ្ងៃពិសេស ម្តងៗ ទេព បូព្រឹក្ស និង G-Devith មិនដែលភ្លេចឡើយ ក្នុងការទិញកាដូ យកទៅ surprise គ្នា ទៅវិញទៅមក ប្រកបដោយស្នាមញញឹម រីករាយ ក្រៃលែង។ដោយឡែក ក្រៅពីនោះ

ទោះរវល់ក្នុងការងារខ្លាំងយ៉ាងណាក៏ដោយ ក៏អ្នកទំាងពីរ ឆ្លៀតពេលវេលា ក្នុងការដើរលេងលំហែកាយ តាមទីកន្លែងជិតឆ្ងាយ មិនដែលដាច់ឡើយ ជាមួយគ្នា ជាពិសេស ទេព បូព្រឹក្ស ចូលចិត្តធ្វើអីប្លែកៗ ដាក់ G-Devith ខ្លាំងណាស់ ដោយមានពេលខ្លះ G-Devith បេះសក់ដោយសារ ទេព បូព្រឹក្ស ម្តងៗ ក៏មាន។យ៉ាងណាមិញ នៅមុននេះបន្តិច នាថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២១ ទេព បូព្រឹក្ស បានធ្វើឲ្យ ហ្វេនៗ ផ្ទុះការចាប់អារម្មណ៍សារជាថ្មី ក្រោយទំលាយរូបពីរសន្លឹក កាលពីឆ្នាំ ២០១០ មើលទៅរូបថត ទេព បូព្រឹក្ស និង G-Devith ប្លែកមុខមាត់ប្លែកច្រើនណាស់ ស្ទើរមិនគួរឲ្យជឿ។ បូព្រឹក្ស ភ្ជាប់សារខ្លីមួយបញ្ជាក់ថា “ជំនាន់ 2010 DITWAY & TBP”។ឃើញរូបពីរសន្លឹកនេះភ្លាម ហ្វេនៗ ភ្ញាក់ព្រឺត ថែមទំាងចូល comment ព្រាតថា ៖


ខាងស្រីមើលរាងគេ ឡើង cute តែខាងប្រុសយើងនេះវិញ ដូចឈើចាក់ធ្មេញ idol, ចែឡើង cute, មើលចុះ ខ្ញុំមើលមិនចង់ស្គាល់, ចែ Tep Boprek 2010 ក៏ស្អាត ឥឡូវក៏នៅតែស្អាត, មើលរាងអាយដល DITWAY ខ្ញុំផង, បង Tep Boprek ស្អាតតំាងពីដើម, សម័យម៉ូតសក់ឡូយ ទាំងប្រុសទាំងស្រី, មើលបងវីតអត់ដាច់, ងាប់ហើយ បងវីត, កុំចង់ហក់ មើលសក់ផងចាស, មុខចែព្រឹក្សឡួយណាស់, ឃើញមុខidol ដេវីត មានអារម្មណ៍ថា ចង់យំតិច សើចតិច។ព្រមទាំងនៅមានពាក្យជាច្រើនទៀត សុទ្ធតែសរសើរ ទេព បូព្រឹក្ស ថាពេលនោះ ពិតជាស្អាតមែន។ ដើម្បីជ្រាប កាន់តែច្បាស់ សូមមើលរូបភាពខាងក្រោមនេះ ទាំងអស់គ្នាខាងក្រោមនេះ។ប្រភព៖ ហ្វេសប៊ុក










