
បរទេស ៖ ប្រិយមិត្តជាច្រើនមានការចាប់អារម្មណ៏ជាខ្លាំង ដោយកាលពីពេលថ្មីៗនេះ តារាម៉ូដែលជនជាតិម៉ាឡេស៊ីម្នាក់បានបា ត់ ប ង់ ជី វិ ត បន្ទាប់ពីទទួលការ វះ កា ត់ កែសម្ផស្សនៅឯគ្លីនិកឯកមួយមិនមានលិខិតអនុញ្ញាត ដែលមានទីតាំងស្ថិតនៅក្នុងផ្សារទំនើប Sunway Velocity ទីក្រុង Cheras ។ យោងតាមសារព័ត៌មានបានឲ្យដឹងថា កញ្ញា Coco Siew Zhi Shing មានអាយុ ២៣ ឆ្នាំ គ្រោងនឹងរៀបអាពាហ៍ពិពាហ៍ជាមួយមិត្តប្រុសនៅអាហ្វ្រិកខាងត្បូងនាឆ្នាំក្រោយ។ដើម្បីត្រៀមខ្លួនសម្រាប់ពិធីមង្គលការដ៏អស្ចារ្យ នាងបានចុះព្រមព្រៀងលើកញ្ចប់ទឹកប្រាក់ចំនួនជាង ៦០០ ដុល្លារ ដើម្បីធ្វើបបូរមាត់ខ្លួនជាមួយនឹងហាងថែរក្សាសម្ផស្ស ដែលគេគិតថា

ពេញនិយមនៅលើបណ្ដាញអ៊ីនធឺណិត។ បងប្រុសរបស់នាងបានប្រាប់សារព័ត៌មានថា ប្អូនស្រី Coco មានមិត្តភក្តិនាងម្នាក់បានជូននាងទៅ ដើម្បីណាត់ជួបអ្នកជំនាញនៅគ្លីនិកនៅម៉ោង ២ និង ៣០ នាទីរសៀលថ្ងៃសៅរ៍។ពេលទៅដល់គ្លីនិក គ្រូពេទ្យបានចា. ក់ ថ្នាំ ស្ពឹ កឲ្យនាងមុនពេលធ្វើ។ យោងតាមមិត្តភក្តិដែលបានទៅជាមួយនាងបានឲ្យដឹងថា គ្រូពេទ្យវះ កា ត់ហាក់មានភាពច្របូកច្របល់អស់រយៈពេលជាងកន្លះម៉ោង។ ភ្លាមៗនោះ ដោយយល់ឃើញថា មានភាពមិនប្រក្រតីមិត្ដភក្ដិ Coco បានហៅរថយន្តសង្គ្រោះ មកដឹកនាងទៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់តែម្ដង។ជាអកុសល នាងមិនអាចសង្គ្រោះបាន ហើយត្រូវបានគ្រូពេទ្យប្រកាសថា ស្លា ប់នៅម៉ោង ៥ ល្ងាចថ្ងៃកើតហេតុ។ បន្ទាប់ពីហេតុការណ៍ដ៏អាក្រក់នេះបានកើតឡើង ក្រុមគ្រួសាររបស់ Coco បានរាយការណ៍ទៅកាន់ប៉ូលីសភ្លាមៗ ប្រឆាំងនឹងហាងថែរក្សាសម្ផស្ស ដើម្បីអនុវត្តទៅតាមផ្លូវច្បាប់។

បងប្រុសនាងក៏បានចូលទៅបណ្ដាញអ៊ីនធឺណិត ដើម្បីស្វែងយល់បន្ថែមអំពីគ្លីនិកកែសម្ផស្ស ហើយតាមសេចក្តីរាយការណ៍បានរកឃើញថា អ្នកជំនាញកែសម្ផស្សពីរនាក់របស់គ្លីនិកដែលបានវះ កា ត់ជនរងគ្រោះ មិនមានអាជ្ញាប័ណ្ណ វះកាត់ កែសម្ផស្សនោះទេ។គាត់បានរកឃើញទៀតថា អាជីវកម្មនេះបានចុះបញ្ជីត្រឹមជាអ្នកលក់ផលិតផលថែរក្សាសម្ផស្សប៉ុណ្ណោះ តែពួកគេបែរជាហ៊ានទទួលវះកាត់កែសម្ផស្ស និងលក់គ្រឿងសំអាងដោយខុសច្បាប់។ បន្ទាប់ពីការស្លាប់របស់ Coco ជំនួយការរបស់គ្រូពេទ្យ អាយុ ២៣ ឆ្នាំ បានលេចមុខនៅមន្ទីរពេទ្យ ជាទីកន្លែងដែលក្រុមគ្រួសារនៃសពបានឃាត់ខ្លួនឲ្យឱ្យប៉ូលីស។ដោយឡែក តាមរយៈការសាកសួររបស់សមត្ថកិច្ចម្តងហើយម្តងទៀតបានឲ្យដឹងថា អ្នកទទួលបន្ទុកនៅគ្លីនិកកែសម្ផស្ស បានប្រាប់ថា


គ្លីនិករបស់នាងពិតជាមិនមានអាជ្ញាប័ណ្ណវះកាត់កែសម្ផស្សនោះទេ។ កន្លែងនេះ កំពុងដំណើរការក្រោមអាជ្ញាប័ណ្ណហាងថែសម្រស់សាឡនធម្មតា ហើយវេជ្ជបណ្ឌិតផ្នែកសម្ផស្ស ដូចដែលនាងបានអះអាង គឺជាអ្នកដែលធ្វើការវះកាត់លើជនរងគ្រោះ ក៏មិនមានអាជ្ញាប័ណ្ណវះកាត់កែសម្ផស្សដែរ។ បងប្រុសរបស់ Coco បាននិយាយថា គាត់សង្ឃឹមថា ឧប្បត្តិហេតុនេះ នឹងក្លាយជាការព្រមានដល់នារីវ័យក្មេងទាំងអស់នៅទីនោះ។សម្រាប់ពេលនេះ លទ្ធផលនៃមរណភាពរបស់នាង មិនទាន់ត្រូវបានគេដឹងនៅឡើយទេ ហើយបច្ចុប្បន្ននេះ ប៉ូលីសកំពុងតែធ្វើការស៊ើបអង្កេតទៅលើហាងកែសម្ផស្សដែលគ្មានអាជ្ញាប័ណ្ណ។ ផ្ទុយទៅវិញ ហាងកែសម្ផស្សមួយចំនួនទៀត បានលុបទំព័របណ្តាញសង្គមរបស់ខ្លួនចោលទាំងអស់ផងដែរ៕ប្រភព៖ ហ្វេសប៊ុក



