
បរទេស ៖ ប្រិយមិត្តជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយរឿងរ៉ាវរបស់ជនជាតិវៀតណាមម្នាក់ដែលមានអាយុ ២៦ឆ្នាំ បានបញ្ជាក់ថា គាត់ត្រូវការប្ដូរមុខមាត់របស់ខ្លួន ដោយកែសម្ផស្សពេញផ្ទៃមុខ ក្រោយពេលដែលត្រូវគេសើចចំ.អកកាលដែលគាត់មកសំភាសការងារ។ដោយឡែក កាលពីលើកមុន បុរសម្នាក់នេះទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនពីអ្នកលេងបណ្ដាញអ៊ីនធើណែត ជាពិសេសនៅក្នុងបណ្ដាញសង្គម Tik Tok ដោយក្នុងនោះគាត់បានបង្ហាញរូបថតរបស់គាត់មុនពេលកែសម្ផស្ស ពេលកែសម្ផស្ស និងក្រោយពេលកែសម្ផស្ស។ពេលដែលក្រឡេកមើលទៅលើការផ្លាស់ប្ដូរនៅលើមុខរបស់គាត់

គ្រប់គ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះគាត់ធ្វើគ្រប់សព្វបែបយ៉ាងមិនថាច្រមុះ មាត់ ចង្ការ និងថ្កាម។ គាត់និយាយថា គាត់តាំងចិត្តទៅធ្វើមុខមាត់ថ្មី ក្រោយពេលដែលគាត់កំពុងរកការងារធ្វើ និងបានសំភាសការងារ តែក៏ត្រូវអ្នកសំភាសន៍មើលងាយសើ ច ចំ អកព្រោះតែមុខមាត់របស់ខ្លួនមិនស្រស់សង្ហា។ប្រសិនបើសាមីខ្លួនមិនចេញមកបើកបង្ហាញរឿងរ៉ាវនេះដោយខ្លួនឯងទេ គ្រប់គ្នាក៏ប្រហែលជាមិនជឿថាជាមនុស្សតែម្នាក់នោះដែរ។ បច្ចុប្បន្ននេះ គាត់មានអាជីពជាអ្នកផាត់មុខនៅទីក្រុងហូជីមិញ

ហើយគាត់បានកែសម្ផស្សអស់ជាង ៤០០លានដុង ឬប្រមាណ ១៧ ៤០០ដុល្លារ។ដោយសារហេតុដែលគាត់ត្រូវបានគេសើចចំអក ខណៈពេលទៅសំភាសន៍ការងារកាលពីមុន ព្រោះតែមុខមាត់មិនស្អាត ទើបពិបាករកការងារធ្វើ ហើយរួមជាមួយនិងគ្រួសារមានសេដ្ឋកិច្ចមិនសូវល្អ ទើបធ្វើឲ្យគាត់ដាច់ចិត្តប្រមូលលុយសន្សំទាំងអស់យកទៅកែសម្ផស្សនោះឯង។ភាគច្រើនបុរសនេះតែងតែបង្ហោះរូបភាព និងវីឌីអូរបស់គាត់ជាប្រចាំ ដើម្បីឲ្យគ្រប់គ្នាបានឃើញពីភាពផ្លាស់ប្ដូរមុនពេលវះកាត់ និងក្រោយការវះកាត់កែសម្ផស្ស។ ក្រោយមកទៀតក៏មានអ្នកលេងបណ្ដាញអ៊ីនធើណែត


មួយចំនួនវិភាគទៅលើការកែសម្ផស្សរបស់គាត់តែគាត់ក៏បានប្រាប់ទៅវិញ ចង់ធ្វើអ្វីធ្វើទៅ ប្រសិនបើធ្វើឲ្យអ្នកគ្រប់គ្នាសប្បាយចិត្ត។ហើយមានប្រយោគមួយឃ្លាដែលគាត់និយាយលើកទឹកចិត្តខ្លួនឯងគឺ ”ត្រូវតែរឹងមាំ ហើយស្វែងរកភាពស្រស់ស្អាតដែលអ្នកជឿជាក់បំផុត ហើយភាពជឿជាក់របស់ខ្ញុំ គឺពេលមើលខ្លួនឯងនៅក្នុងកញ្ចក់ ហើយខ្ញុំមានអារម្មណ៍ជឿជាក់ និងពេញចិត្តលើខ្លនឯង” នោះហើយជាអ្វីដែលខ្ញុំតាមរក៕សូមទស្សនាវីដេអូខាងក្រោមនេះ។ ប្រភព៖ ហ្វេសប៊ុក





