ទឹកចិត្តប្រពៃ! ក្រោយទទួលដំណឹងថាតារាជើងចាស់២រូបមានទុក្ខលំបាក មិនចាំយូរអ្នកស្រីទ្រី ដាណា បានឧបត្ថម្ភថវិកាយ៉ាងច្រើនរហូតដល់ទៅ

137

ភ្នំពេញ ៖ ជឿជាក់មហាជនពិតជាបានស្គាល់រួចមកហើយ តារាសម្ដែងជើងចាស់ អ្នកស្រី រ៉េត រ៉ូស និង អ្នកស្រី សក្កណាង ហៅម៉ែ នឿន ដែលជាអ្នកសម្ដែងរឿងដ៏ប៉ិនប្រសព្វ សម្រាប់អ្នកស្រី រ៉េត រ៉ូស ភាគច្រើនក្នុងខ្សែភាពយន្ដ សម្ដែង ជាអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ ម្នាក់ផងដែរ ចំណែកឯ អ្នកស្រី សក្កណា ហៅម៉ែនឿន ច្រើនសម្ដែងជាតួជាម្ដាយក្រខ្សត់ជាដើម ប៉ុន្ដែបើក្រឡេកមើលជីវភាពរបស់ពួកគាត់ក្នុងសង្គមបច្ចុប្បន្ន គឺក្រខ្សត់ជាទីបំផុត រហូតប៉ុន្មានថ្ងៃមកនេះលោកស្រី រ៉េត រ៉ូស ដាច់ចិត្តសាងភ្នួសជាដូនជីតែម្ដងទៀតផង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដោយឡែក បន្ទាប់ពីទទួលបានដំណឹងបែបនេះភ្លាម អ្នកស្រី ទី្រដាណា ដែលបងប្អូន មហាជនខ្មែរ តែងស្គាល់អ្នកស្រី តាមរយៈការចុះធ្វើបុណ្យ មានចិត្តធម៌

ជួយប្រជាជនដែលមានជីវភាពក្រី ស្ទើរគ្រប់ទីកន្លែង សឹងមិនលស់ថ្ងៃ បានជួបតារាជើងចាស់ទាំង២ ហើយថែមទាំងផ្តល់ប្រាក់ចំនួន អាចឲ្យពួកគាត់បង្កើតមុខរបរបានទៀតផង។ ក្នុងនោះអ្នកស្រី ទ្រី ដាណា ក៏បានសរសេររៀបរាប់តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់អ្នកស្រីថា៖​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​«អ្នកមីងទាំង២នាក់ ជាតារាសម្ដែងជើងចាស់ គេស្គាល់ថាម៉ែនឿន និងម៉ែរ៉ូស។ ខ្ញុំអត់ដឹងថា គាត់លំបាកទេ ទើបឃើញព័ត៌មានថ្មីៗនេះ ឃើញអ្នកមីងរ៉ូស ទៅបួសទើបឆ្ងល់ ឥឡូវបានជួបគាត់ទាំង២ផ្ទាល់ហើយ។ អ្នកមីងទាំង២ ថាគ្រប់គ្នាយល់ច្រឡំមានអ្នកជួយគាត់ តែតាមពិត គឺមិនមែនដូចគេគិតទេ អ្នកមីងកំពុងជួបការលំបាក នៅជំពាក់ប្រាក់គេទៀតផង»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អ្នកស្រី បានសរសេរបន្ថែមថា៖ «ដើម្បីសម្រាលការលំបាក នាងខ្ញុំជូនគាត់ម្នាក់ ៥ ០០០$ ទុកជាទុនទៅថ្ងៃក្រោយ

និងសង់អាស្រមមួយ ជូននៅខេត្តឧត្តរមានជ័យ ទុកគ្រាន់គាត់ទៅសម្រាក។ អ្នកមីងរ៉ូស ថាចង់មានមុខរបរលក់កាហ្វេ ភីហ្សា វិលទៅជីវិតស្ងប់សុខដូចពីមុនវិញ អ៊ីចឹងនាងខ្ញុំ និងស្វាមី ក៏និយាយគ្នា ជួយថ្លៃជួលផ្ទះ ២ឆ្នាំដល់គាត់ ដើម្បីទ្រទ្រង់របរថ្មីនេះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អ្នកមីងទាំង២ ក៏សូមប្រកាសដល់អ្នកថតរឿង ឬចម្រៀងផ្សេងៗ ចង់ហៅថត អ្នកមីងរីករាយថតណាស់ ព្រោះដើម្បីកម្រៃផ្គត់ផ្គង់ជីវភាព កុំយល់ច្រឡំថាអ្នកមីងធូរធារ ឈប់ថតអី គឺអ្នកមីងកំពុងជួបការលំបាក កំពុងខ្វះខាត ត្រូវការបងប្អូនផ្ដល់ការងារដូចពីមុន សូមបងប្អូនផលិតកម្មផ្សេងៗ ជួយហៅអ្នកមីងថតផង»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទឹកចិត្តដ៏ធំធេង ក្នុងការជួយដល់បងប្អូន ដែលមានជីវភាពក្រលំបាក មិនថាទីកន្លែងណា ក៏ដូចជាតារាជើងចាស់ ទាំង២នាក់ខាងលើ បានធ្វើឲ្យមហាជនខ្មែរ កាន់តែគោរពស្រលាញ់ អ្នកស្រីកាន់តែខ្លាំងឡើងមួយកម្រិតថែមទៀត។ប្រភព៖ ហ្វេសប៊ុក