អតីត Freshie Girl សៅ ឆេងហុង ស្ងាត់មុខក្នុងស្រុកតែសំងំរកស៊ីរបរមួយនេះនៅក្រៅប្រទេសយ៉ាងល្អ

170

ភ្នំពេញ ៖ បើរំឭកទៅដល់ការប្រកួត Freshie Girl & Boy ឆ្នាំ ២០០៣ មហាជនអ្នកគាំទ្រច្បាស់ជានៅចាំតែ Freshie Boy ចំនួន ២ រូបប៉ុណ្ណោះ ដែលនៅបន្តលើវិថីសិល្បៈ ដោយមានដូចជាលោក ជា វិបុល និង លោក ជួប សុភ័ក្ត្រ ជាដើម ។ដោយឡែក បើក្រឡេកទៅមើល Freshie Girl ចំណាត់ថ្នាក់លេខ ១ ឆ្នាំ ២០០៣ អ្នកនាង សៅ ឆេងហុង ឯណោះវិញ ក្រោយពីចប់កុងត្រាលើការប្រកួតខាងលើនោះ អ្នកនាងក៏បានបាត់មុខឈឹងនៅក្នុងវិថីសិល្បៈក្នុងស្រុកដូចគ្នាផងដែរ ។យ៉ាងណាមិញ គេបានដឹងថាអតីត Freshie Girl ចំណាត់ថ្នាក់លេខ ១ រូបនេះ

បានចាកចេញទៅក្រៅប្រទេសនៅកំឡុងឆ្នាំ ២០១៣ បន្ទាប់ពីអ្នកនាងត្រូវបានក្រុមហ៊ុនទូរទស្សន៍មួយនៅសហរដ្ឋអាមេរិក រដ្ឋកាលីហ្វ័រនីញ៉ា បានទាក់ទងនាងឲ្យទៅប្រឡងក្នុងកម្មវិធីបរវរកញ្ញាខ្មែរអាមេរិក ហើយពេលនោះអ្នកនាងទទួលបានចំណាត់ថ្នាក់លេខ ២ ។ក្រោយបានជាប់ជាបរវរកញ្ញាខ្មែរអាមេរិកចំណាត់ថ្នាក់លេខ ២ ហើយ អ្នកនាង សៅ ឆេងហុង ក៏បន្តរស់នៅក្រៅប្រទេស និង ចាប់ផ្តើមអាជីពជាតារាចម្រៀងនៅលើទឹកដីសហរដ្ឋអាមេរិក ព្រមទាំងបានជួបស្វាមី និង រៀបការរួចហើយដែរ ។

បច្ចុប្បន្នអ្នកនាងរៀបការបានរយៈពេល ៧ ឆ្នាំ និង មានកូនស្រីចំនួន ២ នាក់ហើយ ។បន្ថែមពីនោះ មកដល់ពេលនេះដែរ បើតាមការបង្ហាញជារឿយៗនៅលើគណនីហ្វេសប៊ុករបស់ អតីត Freshie Girl ចំណាត់ថ្នាក់លេខ ១ ឆ្នាំ ២០០៣ រូបនេះ ហាក់បង្ហាញពីសកម្មភាពមមាញឹកក្នុងការរកស៊ីរបស់អ្នកនាងយ៉ាងខ្លាំង ដោយក្នុងនោះអ្នកនាង សៅ ឆេងហុង ហាក់មិនសូវមានវត្តមានក្នុងការច្រៀងនោះទេ តែនាងរវល់យ៉ាងខ្លាំងក្នុងការលក់ដូរតាមអ៊នឡាយទៅវិញ​ ដោយក្នុងនោះអ្នកនាងមានលក់ដូចជាសម្លៀកបំពាក់ គ្រឿងអលង្ការ និង ផលិតផលថែសម្រស់ជាដើម៕ប្រភព៖ ហ្វេសប៊ុក