ស្រកលឿនណាស់! ពិធិការិនីសុភ័ក្រ្ត កុសុម៉ា ស្ទើរមិនជឿខ្លួនឯង ក្រោយប្រែរូបរាងស្រក់ទម្ងន់ស្អាតប្លែកដោយសារតែ

141

ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តជាច្រើនបានជ្រាបដឹងហើយថា កញ្ញា សុភ័ក្រ្ត កុសុម៉ា គឺជា ពិធិការិនី ពូកែវោហាស័ព្ទម្នាក់ ដែលពុកម៉ែ បងប្អូន ភាគច្រើន មិនដែលមើលរំលងឡើយ ថែមទំាងពេញចិត្ត និងគាំទ្រយ៉ាងខ្លាំងដដែលរហូតមកដល់ពេលនេះ។ជាក់ស្តែង ពិធីការិនី សម្បុរស្រអែមរូបនេះ មិនត្រឹមតែពូកែនិយាយ ចាក់ទឹកមិនលេចទេ ថែមទាំងពូកែសម្តែង លេងទឹកមុខ ទៀតផង តាមរយៈការបង្ហោះវីដេអូ លេងសើចខ្លីៗ នៅក្នុងហ្វេសប៊ុករបស់ខ្លួន

ដល់ថ្នាក់ធ្វើឲ្យ ហ្វេនៗ ជាច្រើន ស្ងើចសរសើររហូតមានអ្នកខ្លះទប់សំណើលែងជាប់ទៀតក៏មាន។យ៉ាងណាមិញ កាលពីម្សិលមិញនេះ នាថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២១ នៅសុខៗ ស្រាប់តែ កុសុម៉ា ទំលាយរឿងដ៏គួរឲ្យចាប់អារម្មណ៍មួយ ថា “ពិតជាពិបាកទ្រាំ នូវពាក្យដែលគេមើលងាយ និយាយចំៗ ថាធាត់ម្ល៉េះ ធាត់ទៅ ចាស់ម្ល៉េះ អាក្រក់ណាស់ ទៅណាគេសើចពីមុខ ពីក្រោយ សំខាន់ឆ្ងាញ់ត្រង់ថា ធាត់ហើយ ខ្មៅទៀត។ពាក្យទាំងអស់នេះហើយ ទើបធ្វើអោយខ្ញុំ អាចយកឈ្នះពីការអត់ឃ្លានបាន ខ្ញុំមិនខឹងអ្នកទេ

មានតែអរគុណអ្នកថែម បើមិនមានអ្នកថាអោយទេ ប្រហែលខ្ញុំ៦០គីឡូហើយមើលទៅ មានតែខ្លួនឯងទេ ដែលធ្វើឲ្យយើង សំរេចគោលបំណងបាន ហើយគ្មានការជោគជ័យណា បានដោយស្រួលនោះទេ ខ្ញុំសុំលើកទឹកចិត្តអ្នកធាត់ៗគ្នាយើងណា”។ក្នុងនោះដែរ ក្រោយឃើញបែបនេះ អ្នកគាំទ្រជាច្រើន ពិតជាចង់ដឹងណាស់ថា តើធ្វើយ៉ាងម៉េច បានជាស្រកគីឡូ និងមានរូបរាងស្អាតប្លែក បែបនេះ។

អត់ចាំយូរឡើយ ភ្លាមៗនោះ កុសុម៉ា ក៏បានបញ្ជាក់ នៅក្នុង comment ថា “ពីមុនខ្ញុំ៥៧គីឡូ ឥលូវនៅសល់៥០គីឡូ ហើយ១អាទិត្យខ្ញុំហាត់ប្រាណ៣ថ្ងៃម្តង ញុំាទឹកក្តៅលាយជាមួយទឹកឃ្មុំរាល់ព្រឹក ថ្ងៃញុំាបាយធម្មតា តមខ្លាញ់ តមសាច់ជ្រូក ញុាំបន្លែច្រើនពេលល្ងាច ហើយយូរៗញាំយប់ម្តង”៕ប្រភព៖ ហ្វេសប៊ុក