អតីតតារាសម្តែងអ្នកនាងដាញ់ ម៉ូនីកា តួអង្គ «នាងទាវ» ទើបដាច់ចិត្តទម្លា យការពិតមួយនេះ ក្រោយរៀបការស្វាមីបាន ១១ ឆ្នាំហើយ

106

ភ្នំពេញ ៖ ប្រិយមិត្តមួយចំនួនបានជ្រាបដឹងហើយថា បើគិតមកដល់ពេលនេះ អតីតតារាសម្ដែងធ្លាប់ទទួលបានប្រជាប្រិយភាពច្រើនផុសផុលពីសំណាក់ទស្សនិកជនអ្នកនាង ដាញ់ ម៉ូនីកា ដែលមហាជនស្គាល់ច្បាស់ជាតួអង្គនាង «ទាវ» បានឃ្លាតចាកឆ្ងាយពីវិស័យសិល្បៈអស់រយៈពេលជាង ១០ ឆ្នាំមកហើយ ពោលគឺចាប់តាំងពីអតីតតារាស្រីរូបនេះ បានក្រាបផ្ទឹមតាមប្រពៃណីជាមួយលោក ប៊ុន ថែល ដែលជាស្វាមីកាលពីកំឡុងចុងខែ កុម្ភៈ ឆ្នាំ ២០១០ មកម្ល៉េះ ។ជាក់ស្តែង ឃ្លាតឆ្ងាយពីសិល្បៈប៉ុន្មានឆ្នាំមកនេះ ដាញ់ ម៉ូនីកា

បានទៅរួមរស់ជាមួយស្វាមីយ៉ាងមានក្ដីសុខនៅទឹកដីប្រទេសអូស្រ្តាលី ហើយនាងថែមទាំងបានបង្កើតកូនប្រុស-ស្រីដ៏ស្រស់ស្អាតដល់ទី ២ នាក់ទៀតផងហើយជារឿយៗ អតីតតារាសម្ដែងស្រីរាងតូចច្រឡឹងរូបនេះ តែងបង្ហាញភាពផ្អែមល្ហែមជាមួយស្វាមីបង្ហោះរូបថតស្វីតៗបង្អួតដល់អ្នកគាំទ្រជានិច្ច ។យ៉ាងណាមិញ នៅក្នុងឱកាសខួបអាពាហ៍ពិពាហ៍ ១១ ឆ្នាំ តួអង្គនាង ទាវ រូបនេះ បានបង្ហោះរូបថតមង្គលការជាច្រើនសន្លឹក ព្រមទាំងបានទម្លាយរឿងថា នាងបានជ្រើសរើសរៀបការជាមួយស្វាមីរូបនេះហើយ គឺមិនស្ដាយក្រោយទេ

«ស្រឡាញ់មនុស្សម្នាក់សូមកុំសួរអ្នកដទៃថាគាត់ស្អាត ឬអត់ ស្រឡាញ់មនុស្សម្នាក់សូមកុំសួរអ្នកដទៃថាគាត់ហ្នឹងសមនឹងខ្ញុំឬអត់ ព្រោះថាក្ដីស្រឡាញ់កើតចេញពីខ្លួនយើងហើយមិនមែនស្រឡាញ់ដើម្បីផ្គាប់ចិត្តអ្នកដទៃ បើស្រឡាញ់ពេញចិត្តមនុស្សម្នាក់សូមកុំគិតពីអតីតកាលរបស់គេថាអាក្រក់ ឬល្អ ទោះ ថ្ងៃក្រោយអ្នកធ្វើល្អ ឬក៏ធ្វើអាក្រក់ដាក់ខ្ញុំ ក៏ខ្ញុំព្រមទទួលយក និង មិនមានពាក្យថាស្តាយក្រោយឡើយ នេះហើយគឺជាពាក្យថាស្រឡាញ់ពិត 11 year in love » ៕ប្រភព៖ pop