ឧកញ៉ាស្រី ចាន់ថន ជិះឡានសុខៗស្រាប់តែឃើញក្មេងម្នាក់ ជិះកង់កាន់បេទាំងស្វាហាប់ ក៏ឈប់ឡានចុះសួរ រួចធ្វើឲ្យលោកទឹកភ្នែកដោយសារតែ

154

ភ្នំពេញ ៖ ប្រិយមិត្តជាច្រើនមានការចាប់អារម្មណ៏ជាខ្លាំង ក្រោយរឿងរ៉ាវរបស់ក្មេងប្រុសតូចម្នាក់ បានធ្វើឲ្យឧកញ៉ា ស្រី ចាន់ថន រំជួលចិត្តអាណិតមិនស្ទើរ ខណៈដែលលោក​កំពុង​តែបើកបររថយន្ត ឃើញក្មេងប្រុសនោះជិះកង់ម្នាក់ឯងកណ្ដាលវាល ក្រោមកម្ដៅថ្ងៃ គ្មានអ្វីការពារ យ៉ាងត្រហេបត្រហប។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដោយឃើញក្មេងជិះកង់ កាន់ការ៉ុងពណ៌បៃតងនឹងដៃ​ក្នុងសកម្មភាពស្វាហាប់​លោកឧកញ៉ា ក៏បានចុះពីរថយន្ត​ទៅសួរនាំ​ក្មេងនោះខ្លះ

និងមានជារបស់ និងលុយកាក់បន្តិចបន្តួច​ឲ្យក្មេងជួបដោយចៃដន្យ​នេះផងដែរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជាក់ស្តែង លោកបានសរសេររៀបរាប់ថា « ពិតជាកំសត់ណាស់ ខំជិះកង់ជិត ១៥km អោយទាន់កម្មវិធី​បុណ្យនៅវត្ត ខ្លាចរើសសំបកកំប៉ុងអេត​ចាយមិនទាន់គេ អត់លុយហូបបាយ ខ្ញុំសួរថា “ប៉ាម៉ាក់ក្មួយប្រុសនៅឯណា?”​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្មួយក៏អួលដើមករនិយាយទាំងទឹកភ្នែកថា ឳពុកម្តាយទៅធ្វើការនៅថៃ ដើម្បីរកប្រាក់សងអង្គការ

ហើយក្មួយ​រស់នៅចិញ្ចឹមជីវិត​ជាមួយអ៊ំុ ភ្លាមៗនោះខ្ញុំក៏មានអារម្មណ៏​អ្វីម្យ៉ាង បានឲ្យធ្វើអោយ​ខ្ញុំទឹកភ្នែករលីងរលោង ដោយសារបានឃើញទឹកភ្នែករបស់ក្មួយប្រុសហូរស្រក់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ព្រោះតែខំតស៊ូរស់នៅ ដើម្បីចិញ្ចឹមជីវិតដោយខ្លួនឯង​ដោយ​ឃើញពីការតស៊ូ និងភាពអាណិតអាសូរ ខ្ញុំក៏បាន​សួរបន្តថា “តើក្មួយចង់មករស់នៅជាមួយពូទេ?” តែក្មួយមិនព្រម ខ្ញុំក៏បានទុកលេខ​ទូរស័ព្ទក្រុមការងារ ដើម្បីក្មួយមានការអ្វីអាច​អោយពូជួយបាននៅ​ពេលក្រោយបាន “ជីវិតតស៊ូ”៕ប្រភព៖ ខ្មែរឃ្លូបល