អុញនោះ! ស្ងាត់ៗ តារាសម្តែង​ An Na Rose បង្ហោះសារតូចចិត្តខំរៀនចប់បរិញាប័ត្រ តែបានប្រាក់ខែចាញ់បុគ្គលល្បី ក្នុងតិកតុក

230

ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តពុកម៉ែបងប្អូនប្រហែលជាស្គាល់ជ្រាបច្បាស់ហើយ តារាសម្តែង​ស្រី​ម្នាក់ ឈ្មោះ ហាស់ វីរ៉ាស្រីរ័ត្ន ហៅរ៉ូស (Rose) នោះ ដែលធ្លាប់ធ្វើឲ្យប្រិយមិត្តទូទៅ ផ្ទុះការការចាប់អារម្មណ៍ យ៉ាងខ្លាំង ក្រោយតារាសម្តែងរូបនេះ ធ្លាប់បាន សម្តែង MV មួយ នៅ មុខរថយន្ត ដល់ថ្នាក់ធ្វើឲ្យមានការពីសំណាក់មហាជនទូទៅយ៉ាង ចាស់ដៃ។ ដោយឡែក ប្រិយមិត្តបងប្អូនជាច្រើនមានការភ្ញាក់ផ្អើលសារជាថ្មី ក្រោយនៅលើគណនីហ្វេសប៊ុក កញ្ញា Rose បានបង្ហោះសាររៀបរាប់ទាំងក្តុកក្តួលបែបនេះថា ៖

«សម័យនេះម្នាក់ម្នាក់ ខំរៀនចប់បរិញាប័ត្រប្រាក់ខែ 200$ ក្រេាកពីេព្រលឹម ព្រលប់ចូល ផ្ទះ បុគ្គលអ្នកល្បី តិកតុកគ្មានចំណេះដឹង អង្គុយសុី អង្គុយឡាយ ដេីរលេង គេអេាយ ប្រាក់ខែរាប់មឺុន សម័យ ទិញ ល្បី 😪😇ចឹងបានសង្គម នេះឥឡូវ ការនិយាយស្តីគ្មានសីលធម៍ 😤អាណិតតែអ្នកខំរៀនជាពិសេសអ្នករៀនសូត្រដែលមកពីរខេត្តគ្នាជួលផ្ទះគេផងហើយឆ្លៀតផ្ញើលុយអោយម្តាយនៅស្រុកទៀត» អាណិតតែគ្នាអ្នករៀនចប់ទេប្រាក់ខែមិនស្មើអ្នកអត់បានរៀនផងអ្នកខ្លះមកពីរខេត្តខំប្រឹងតស៊ូមករៀនដើម្បីបានសញ្ញាប័ត្រ តើរៀនដើម្បីអី បើប្រាក់ខែមិនស្មើអ្នកមិនបានរៀនផង ហើយប្រាក់ខែមិនស្មើបុគ្គលលេងតិកតុកផង???គិតទៅសម័យនេះមិចក៍មានដែលសរទៅជាខ្មៅ

អ្វីអ្វីសំរេចលើមាត់នឹងចុងប៊ិច មិនសំរេចលើចំណេះវិជ្ជាទេល្ងីល្ងើក៍គេយកធ្វើការដែលអត់ចេះអក្សរអត់ចេះអង់គ្លេសអត់ចេះcomputerក៍បានប្រាក់ខែខ្ពស់ដែលសំខាន់គេយកល្បីគេអត់ខ្វល់រឿងចំណេះវិជ្ជាទេ៕ ក្នុងនោះដែរ កញ្ញា បានបន្តសារបន្ថែមទៀតថា ៖ «ប្អូនប្អូនកុំបាក់ទឹកចិត្តណាត្រូវខំរៀន ទោះបីគេយកបុគ្គលមនុស្សល្បីបែកស្លុយយកលុយមកទិញក្បាលអោយប្រាក់ខែខ្ពស់ក៍ដោយ ក៍លុយទិញបានតែមនុស្សអត់ចេះអក្សរទេ តែចំពោះប្អូនប្អូនមានចំណេះវិជ្ជាក្នុងខ្លួនទោះយកលុយមកទិញដូរក៍មិនបានដែលដូចពាក្យចាស់ពោលថាចំណេះវិជ្ជាជាទ្រព្យទោះបីចោរលួចចោរប្លន់ក៍មិនបានដែរ»

«ទោះជាយ៉ាងណាក៍ប្អូនប្អូនត្រូវខំរៀនណាកុំតូចចិត្តនឹងប្រាក់ខែតិចរឺច្រើនសំខាន់មានចំណេះវិជ្ជាក្នុងខ្លួនទោះលុយរាប់មុឺនដុល្លាក៍ដូរមិនបានដែរ ចំណេះវិជ្ជាគឺជាទ្រព្យដែលគ្មានចោរលួចរឺយកលុយមកទិញដូរបាន ស៊ូស៊ូសំខាន់មានចំណេះដឹងក្នុងខ្លួនមិនល្ងង់ខ្លៅ សង្ឃឹមថាប្អូនប្អូននឹងមានអនាគតល្អណា ស៊ូស៊ូ»

«អរគុណសំរាប់ follower 1,1M នឹងlikes 23,2M ចំណេះដឹងក៍មានពេញខ្លួនរៀនក៍បានខ្ពស់កំរិតបរិញាប័ត្រ ក៍មានប្រជាប្រិយភាពក៍មាន ភាពល្បីក៍មានតែគេមើលរំលង អាណិតខ្លួនអែងណាស់ ភាគច្រើនគេយកបុគ្គលអត់ចេះអក្សរមកធ្វើការបែកស្លុយ សំខាន់អោយតែល្បី ហុឹម ស្អីក៍មិនចេះ បើនិយាយរឿងចំណេះវិជ្ជាមួយខ្ញុំ ស្មើនឹង0 ហើយបើមានចំណេះវិជ្ជាក្នុងខ្លួនយកលុយរាប់មុឺនដុល្លាមកទិញរឺដូរក៍មិនបានដែរ» ហេតុអ្វីក៍មិនយកបុគ្គលដែលគាត់រៀនចប់បរិញាប័ត្រ ហើយគួបផ្សំនឹងភាពល្បីគាត់ហើយគួបផ្សំនឹងប្រជាប្រិយភាពយកមកធ្វើការផងហេតុអីក៍ឡើកតំកើងតែអ្នកល្បីហើយអត់ចេះអក្សរយកមកធ្វើការហើយបានប្រាក់ខែខ្ពស់ហើយមិនអាណិតអ្នករៀនសូត្រខ្លះទេ ..ខ្វះអីបុគ្គលល្បីរៀនចប់បរិញាប័ត្រមិចក៍មិនហៅមកធ្វើការ៕