តារាចម្រៀងល្បីឱក សុគន្ធកញ្ញា ក្តាប់ជំនួញក្នុងដៃមានទ្រព្យសន្ធឹកដែលហ្វេនៗភាគច្រើនមិនដឹង

281

ភ្នំពេញ ៖ ប្រិយមិត្តពុកម៉ែបងប្អូនដែលនិយមតាមដានជីវិតទាំងក្នុង និង ក្រៅរង្វង់សិល្បៈរបស់កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា ប្រាកដជាធ្លាប់បានសរសើរមកហើយ ពីជីវិតរស់នៅយ៉ាងសម្បូរបែបរបស់អ្នកនាង ដែលមិនត្រឹមតែជាតារាចម្រៀងល្បីនោះទេ តែ ឱក សុគន្ធកញ្ញា ក៏ត្រូវបានស្ថិតនៅក្នុងលំដាប់តារាស្រីមានទ្រព្យសម្បត្តិស្តុកស្តម្ភទៀតផង ។ដោយឡែក ក្រោយរៀបការសាងគ្រួសារនឹងលោក អ៊ឹង សុខលី ជាប្អូនប្រុសបង្កើតរបស់ថៅកែផលិតកម្មហង្សមាសហើយនោះ តារាចម្រៀងស្រីរូបនេះ ក៏បានក្តោបក្តាប់មុខជំនួញ និង ទទួលបានចំណូលសន្ធឹកពីការងាររបស់ស្វាមី

ព្រមទាំងការខិតខំក្នុងមុខជំនួញផ្ទាល់របស់នាងថែមទៀត ។ជាការពិតណាស់ មិនត្រឹមតែជាលំដាប់កំពូលតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស និង ជាទូតសុឆន្ទៈរបស់បណ្តាក្រុមហ៊ុនល្បីៗជាច្រើន ដោយទទួលបានកម្រៃតម្លៃខ្ទង់ម៉ឺនដុល្លារនោះទេ អ្នកនាង ឱក សុគន្ធកញ្ញា ក៏ជាថៅកែស្រីក្តាប់មុខជំនួញ Franchise ដល់ទៅ ២ ក្នុងដៃ មានដូចជា ហាងតែគុជ An Cha ដែលអ្នកនាងបានឱ្យប្អូនស្រីគ្រប់គ្រងធ្វើជាថៅកែ និង ហាងកាបូប «ASK» ជា ​Brand ផ្ទាល់របស់អ្នកនាងផងដែរ ។លើសពីនោះ បើក្រឡេកទៅមើលការងារក្នុងរង្វង់សិល្បៈវិញ

អ្នកនាង ឱក សុគន្ធកញ្ញា ក៏ជាកំពូលតារាចម្រៀងស្រី ត្រូវបានក្រុមហ៊ុនល្បីៗជ្រើសរើសធ្វើជាទូតសុឆន្ទៈច្រើនជាងតារាស្រីដទៃទៀត ​។ ​ក្នុងនោះរួមមាន Chip Mong Land, Nutrimum, Puma, Midea, ASK Brand, An cha Taiwan Milk Tea, Tick Coffe និង​​ សំណង់ R&F ហើយបើតាមការឲ្យដឹងតម្លៃពីស្ថាប័ននានាៗតារាស្រីនេះ អាចមានតម្លៃចាប់​ពី ៣ ម៉ឺន ទៅជាង ១០ ម៉ឺនដុល្លារ ។យ៉ាងណាមិញ បើងាកមកមើលទ្រព្យសម្បត្តិរបស់តារាស្រីរូបនេះ ជឿជាក់ណាស់មហាជនធ្លាប់បានដឹងរួចហើយដែរ

អ្នកនាងគឺជាមានជីវភាពធូរធាតាំងពីមុនរៀបការមកម្ល៉េះ ពោលអ្នកនាងមានផ្ទះល្វែង ខុនដូ និង ផ្ទះវីឡាផ្ទាល់ខ្លួន មានតម្លៃខ្ទង់ម៉ឺនដុល្លារ ។ រីឯឡានប្រើប្រាស់វិញនោះកាលពីកន្លងមក អ្នកនាង ឱក សុគន្ធកញ្ញា បើកឡានផ្ទាល់ខ្លួនម៉ាក Toyota «SIENNA» តម្លៃជិត ១០ ម៉ឺនដុល្លារ ហើយថ្មីៗនេះ អ្នកនាងបានបង្ហាញរថយន្តថ្មីមួយគ្រឿងទៀតម៉ាក​ Audi Q7 ដែលមានតម្លៃខ្ទង់ ៥ ម៉ឺនដុល្លារផងដែរ ។យ៉ាងណាមិញ ខាងលើនេះគ្រាន់តែជាការងារមួយចំនួនប៉ុណ្ណោះ ដែលអ្នកនាង ឱក សុគន្ធកញ្ញា ក្តោបក្តាប់ក្នុងដៃ យ៉ាងណាក៏នៅមានការងារច្រើនផ្សេងទៀត ដែលមិនទាន់បានរៀបរាប់អស់នៅឡើយទេ៕ប្រភព៖ pop