ទីបំផុតសមាគមន៍ជនជាតិជប៉ុននៅកម្ពុជា បានចេញមុខបកស្រាយ និងច្រានចោល ទាក់ទងនឹងរឿង បុរសជនជាតិជប៉ុន ដើររើសអេតចាយ ថា

134

ភ្នំពេញ ៖ ប្រិយមិត្តជាច្រើនបានទទួលជ្រាបដឹងហើយថា កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅនេះ មានម្ចាស់គណនី ហ្វេសប៊ុកមួយ ដែលមានឈ្មោះ Kashino Nita បានធ្វើការលើកឡើង នូវរឿងរ៉ាវរបស់ជនជាតិជប៉ុនម្នាក់ ធ្លាក់ខ្លួនរើសអេតចាយ ដោយរកមួយថ្ងៃបានត្រឹម ២ដុល្លារ ត្រឹមល្មមអាចទិញបាយហូប ហើយប្អូនប្រុសជនជាតិជប៉ុនរូបនេះ ជាកម្មករ ដោយពុំអាចមានលទ្ធភាពជួយចេញថ្លៃទិញសំបុត្រយន្ដហោះ អោយបងប្រុសរបស់ខ្លួន ធ្វើដំណើរត្រលប់ទៅប្រទេសជប៉ុនវិញបាននោះទេ។ ម្ចាស់គណនីខាងលើ បានបញ្ជាក់ទៀតថា ខាងស្ថាទូតជប៉ុន ក៏មិនបានចេញថ្លៃសំបុត្រយន្ដហោះអោយគាត់ដែរ។ដោយឡែក នារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ នេះ

ខាងសមាគមជនជាតិជប៉ុន នៅកម្ពុជា ដែលមានលោក កូងអុិជិ តាគូម៉ា ជាប្រធាន បានចេញសេចក្ដីបំភ្លឺជូនសាធារណជន ចំពោះការលើកឡើងរបស់ម្ចាស់គណនីខាងលើ និងសារព័ត៍មានអេឡិចត្រូនិចនានា គឺមានខ្លឹមសារប្រាសចាកពីការពិត។ ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុង ដែលក្រុមការងារ យើងទទួលបាន៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អត្ថបទ និងមតិយោបល់ដកស្រង់មួយចំនួន ដែលត្រូវបានសរសេរ និងផ្សព្វផ្សាយចែកចាយតាមរយៈបណ្ដាញសង្គមក៏ដូចជាបណ្ដាញសារព័ត៍មានអេឡិចត្រូនិចនានា គឺមានខ្លឹមសារប្រាសចាកខុសពីការពិត។ ដូច្នេះសូមលោកអ្នកមេត្តាកែតម្រូវអត្ថបទដែលពាក់ព័ន្ធ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បុររជនជាតិជប៉ុនមួយរូប ដែលមានឈ្មោះថា យោក គូបូតា ហ្គែន

ដូចដូចដែលមានចុះផ្សាយក្នុងអត្ថបទនានាយនោះតាមពិតរូបលោកត្រូវបានប្អូនប្រុសបង្កើតរបស់លោកផ្ទាល់ ដែលកំពុងរស់នៅក្នុងប្រទេសជប៉ុនបានផ្ញើថវិកាមកកាន់ស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីឲ្យស្ថាតទូតធ្វើអន្តរាគមន៍ជួយទិញសំបុត្រយន្តហោះឲ្យចំនួន ១លើកព្រមទាំងមានសប្បុរសជនដែលរស់នៅក្នុងប្រទេសកម្ពុជាក៏បានជួយឧបត្ថម្ភនិងបរិចាគសំបុត្រយន្តហោះចំនួន ១លើកទៀត ដើម្បីឲ្យលោក គូបូតា បានវិលត្រលប់ទៅប្រទេសជប៉ុនវិញ ។ រួមសេចក្តីមក យ៉ាងហោចណាស់ក៏មានការជួយឧបត្ថម្ភនិងបរិចាគសរុបចំនួន ២លើក ក្នុងការទិញសំបុត្រយន្តហោះដើម្បីឲ្យលោក គូបូតា បានវិលត្រលប់ទៅប្រទេសជប៉ុនវិញ ។ លើសពីនេះទៅទៀត លោក គូបូតា ក៏បានទទួលការឧបត្ថម្ភគាំទ្រផ្នែកហិរញ្ញវត្ថុផ្សេងទៀតផងដែរ។រូបលោក គូបូតា ផ្ទាល់ក៏បានបញ្ចាក់យ៉ាងច្បាស់ថា រូបលោកពិតជាបានទទួលការឧបត្ថម្ភគាំទ្រនានាពីខាងស្ថានទូត។

ព័ត៍មានទាំងនេះយើងខ្ញុំបានទទួលពីរូបលោក គូបូតា ហ្គែន ដោយផ្ទាល់ តាមរយៈការសាកសួរអំពីអង្គហេតុ និងរឿងរ៉ាវពិររបស់សមីខ្លួនលោក គូបូតា ដោយមានការសាកសួរនេះធ្វើឡើងដោយសមាគមជនជាតិជប៉ុននៅកម្ពុជា រួមជាមួយវត្តមាននៃមេធាវី ដែលជាទីប្រឹក្សានៃសមាគមជនជាតិជប៉ុននៅកម្ពុជា។បច្ចុប្បន្នលោក គូបូតា កំពុងស្ថិតក្រោមការឃុំខ្លួនរបស់ប៉ូលីស។ ទោះជាយ៉ាងណាក៏ដោយ រូបលោកនឹងត្រូវនិរទេស វិលត្រឡប់ទៅកាន់ប្រទេសជប៉ុនវិញ នៅពេលដែលមានការរៀបចំចាំបាច់នានា សម្រាប់ការចាកចេញពីប្រទេសកម្ពុជាត្រូវបានបញ្ចប់រួចរាល់សព្វគ្រប់។ គួរបញ្ចាក់ថា សំបុត្រយន្តហោះលើកនេះ ក៏នឹងត្រូវបានបរិចាគដោយប្រជាជនជប៉ុនផងដែរ។ខ្លឹមសារនៃអត្ថបទ និងមតិយោបល់ដែលបានលើកឡើងថា

ស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងនិងសហគមន៍ជនជាតិជប៉ុនដែលកំពុងស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា មិនបានជួយឧបត្ថម្ភ និងគាំទ្រដល់លោក គូបូតា ហ្គែនដែលកំពុងប្រឈមមុខនឹងភាពខ្វះខាត គឺជារឿងដែលប្រាសចាកពីការពិត។យើងខ្ញុំសូមថ្លែងអំណរគុណជាអនេកប្បការ និងសូមខន្តីអភ័យទោសផងដែរ ចំពោះប្រជាជនកម្ពុជាដែលមានការព្រួយបារម្ភ។ ជាមួយគ្នានេះផងដែរ យើងខ្ញុំស្នើសុំឲ្យមានការកែរតម្រូវរាល់ខ្លឹមសារជាអកុសលដែលអាចធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ របស់ជនជាតិជប៉ុនទាំងមូល។ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ប្រធានសមាគមន៍ជនជាតិជប៉ុននៅកម្ពុជា លោក កូអុិជិ តាគូម៉ា
លោក​ សុក ខែមបណ្ឌិត ជំនួយការ តំណាងប្រធាន លោក កូអុិជិ តាគូម៉ា។ប្រភព៖ ហ្វេសប៊ុក