អ្នកឧកញ៉ាគិត ម៉េង បានបង្ហោះសារមួយជូនលោកជំទាវយ៉ាងមានអត្ថន័យក្នុងថ្ងៃខួបកំណើតថា

154

ភ្នំពេញ ៖ ប្រិយមិត្តជាច្រើនបានស្គាល់ជ្រាបស្គាល់ហើយ ភរិយាសេដ្ឋីស្រុកខ្មែរដែលមានក្រុមហ៊ុនធំៗរាប់មិនអស់ លោកជំទាវ ម៉ៅ ចំណាន ក៏ជាឧត្ដមភរិយាមួយរួបដែលទទួលការស្រឡាញ់​ពេញចិត្ត ការគោរព ផ្ដល់តម្លៃ ពីឧត្ដមស្វាមី ដែលជាភ័ព្វសំណាងមួយដ៏ឧត្ដុងឧត្ដមស្ត្រីគ្រប់រូបតែងប្រាថ្នាក្នុងឆាកជីវិត ។ដូចពាក្យចាស់ តែងពោលថា

សំណាបយោងដី ស្ត្រីយោងបុរស នាមជាភរិយាអ្នកឧកញ៉ាក្នុងសង្គមជាន់ខ្ពស់លោកជំទាវ បានលើកតម្កើងកិត្តិយសមុ ខមាត់ស្វាមី ជាឧត្ដមភរិយាប្រក បដោយភាពថ្លៃថ្នូរ សមសួនទាំងការស្លៀក ចរិតឬកពារគ្មានទាស់ត្រង់ណា និងថែមជាម្ដាយដ៏ឆ្នើម មួយរូបផងដែរ ។តួយ៉ាង កាលពីប៉ុន្មានម៉ោងមុននេះ មានបងប្អូន ក៏ដូចជាអ្នកតាមដាន លើបណ្តាញសង្គមហ្វេសប៊ុករបស់លោក បានឃើញការបង្ហោះសារ យ៉ាងផ្អែមល្ហែម

ជូនពរថ្ងៃខួបកំណើតឧត្តមភរិយា ជាទីស្រលាញ់របស់លោក គឺ លោកជំទាវ ស្រីតូច ចំណាន ទាំងព្រឹកតែម្តង។ដោយឡែក នៅក្នុងសាររបស់អ្នកឧកញ៉ា គិត ម៉េង បាននិយាយបែបនេះ​ទៅកាន់ឧត្តមភរិយា ថា “នៅថ្ងៃនេះ បងបានភ្ញាក់ពី ដំណេកប្រកបដោយក្ដីរំភើប ដើម្បីទន្ទឹងរង់ចាំស្វាគមន៍និងអបអរថ្ងៃពិសេសរបស់ភរិយាដ៏ស្រស់សោភារបស់បង។ I woke up today feeling excited, counting the hours till I greet my beautiful wife and celebrate with her on her special day” ។ក្រោយពីបានឃើញសាររបស់អ្នកឧកញ៉ា គិត ម៉េង ភ្លាម ធ្វើឲ្យមហាជន ពិសេសគឺហ្វេនៗផ្ទាល់របស់លោក តែម្តង បានចូលរួមសម្តែងការជូនពរ និងត្រេក រំភើប សប្បាយរីករាយ លោកជំទាវ ស្រីតូច ចំណាន គ្រប់ៗគ្នា៕ប្រភព៖ ហ្វេសប៊ុក