លោកអេដវីន សុខចិត្តកោរសក់ដើម្បីសង្សារព្រោះមូលហេតុរំជួលចិត្តមួយនេះ

151

ភ្នំពេញ ៖ ជឿជាក់មហាជនអ្នកគាំទ្រតារាសម្តែង និង តារាបង្ហាញម៉ូដ អេដវីន ប្រាកដជាធ្លាប់បានសរសើររួចមកហើយ ពីសម្រស់ស្រស់សង្ហារបស់តារាប្រុសរូបនេះ មិនថាតែផ្ទៃមុខ រូបរាង និង សក់នោះឡើយ គឺសុទ្ធសឹងតែមានអំណោយផលពីធម្មជាតិតែម្តង ។ដោយឡែក កាលពីពេលកន្លងទៅថ្មីៗ អេដវីន បានបង្ហោះរូបភាពយ៉ាងផ្អែមល្ហែមជាមួយនឹងគូស្នេហ៍ ត្រូវបានមហាជនអ្នកលេងបណ្តាញសង្គមចាប់អារម្មណ៍យ៉ាងខ្លាំង ក៏ព្រោះតារាប្រុសរូបសង្ហានេះ

បានកោរសក់ដោយមិនដឹងមូលហេតុ ។ ក្នុងនោះ មហាជនអ្នកលេងបណ្តាញសង្គមបានបញ្ចេញមតិចោទជាសំណួរថា អេដវីន មានរឿងអ្វីបានជា​កោរសក់ចេញ ?យ៉ាងណាមិញ នៅរសៀលថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២១ កន្លងទៅនេះ គូស្នេហ៍របស់តារាប្រុសរូបនេះបានចេញមុខមកទម្លាយការពិតហើយពីមូលហេតុ អេដវីន កោរសក់ ដោយមូលហេតុនោះធ្វើឲ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកដឹងហើយហួសចិត្ត និង អស់សំណើចដល់គូស្នេហ៍នេះយ៉ាងខ្លាំង ។ក្នុងនោះដែរ គូស្នេហ៍ អេដវីន បានសរសេររៀបរាប់សន្ទនារបស់អ្នកទាំង ២ ថា

«ម៉ោង ២ យប់ ៥ ថ្ងៃមុន ខ្ញុំ : ប្តីហា អូនរមាស់ក្លៀកហាស កោររោមក្លៀកសិន តែមិនដឹងអាឡាមណាមុតទេ ព្រោះថ្ងៃមុន កោរចំអាឡាមអត់មុត ។ អូនកោរទៅឡើងក្រឡេកក្រលាក់ វីវរឈាមឥលូវហើយ ។ Edwin : អូនចង់ដឹងអាណាមុត អូនកោរសក់បងសាកទៅ! កុំទៅកោរសាកដៃខ្លួនឯងទៀត ឈាមឈុលរវល់ទាំងយប់ឥលូវហើយ ។ ខ្ញុំ : ok បង អូនសាកសិន» ។លើសពីនោះ

អ្វីដែលកាន់តែធ្វើឲ្យអ្នកអានសារខាងលើអស់សំណើចកាន់តែខ្លាំងទៀតនោះ ក៏ព្រោះឃ្លាថា «មានណា ជ្រុលដៃ អាណាដឹង អញវឹងហើយ! Sorry បងអើយ បើទំនេរ យកអូនទៅវត្តស្រោចទឹកផង មើលទៅ បើនៅតាចឹងៗ យើងមានតែដឹកដៃគ្នាចោលពេទ្យឆ្កួតទេ! ប្តីបងលំបាកហើយ មានប្រពន្ធ អត់ស្អាតមធ្យមទេ ងុំអត់គ្រប់នឹងហ្មង ! នេះហើយមូលហេតុគាត់ កោរសក់ ! លើលោកនេះ មើលទៅមានតែប្តីខ្ញុំមួយទេ ដែរប្រពន្ធធ្វើចឹងហើយ នៅសើចមើលកញ្ចក់ ហើយសើចផ្អើលផ្ទះទាំងយប់កើត»៕ប្រភព៖ pop