ប្រពន្ធចេះតែសុំលុយ 10$ពីប្តីរាល់ពេលគេងជាមួយគ្នា លុះ១ឆ្នាំក្រោយទើបដឹងថា (មានវីដេអូ)

621

បរទេស ៖ ប្រិយមិត្តជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយរឿងមួយដ៏ប្លែក ដែលបានកើតឡើងនៅពេលថ្មីៗ ហើយថែមទាំងកក្រើកនៅក្នុងបណ្ដាញសង្គមមានមនុស្សចូលខមមិន និងស៊ែរាប់លាននាក់ អំពីរូបថតប្ដីប្រពន្ធ ជនជាតិហ្វីលីពីនពីរនាក់ ដែលកំពុងរាប់លុយយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលនៅរាយប៉ាយពេញគ្រែ។បុរសជាប្ដីត្រូវបានគេដឹងថាឈ្មោះ Sarmiento Mendoza គាត់រៀបកាជាមួយប្រពន្ធដ៏គួរឲ្យស្រលាញ់របស់គាត់រួចបានចំណងដៃជាកូនស្រីម្នាក់។ប្រពន្ធគាត់តែងតែទាលុយចំនួន 500ពីស៊ូ(រូបិយប័ណ្ណរបស់ប្រទេសហ្វីលីពីន)

ប្រហែល10$ពីប្ដីរបស់នាងរាល់ដងពេលដែលដេកជាមួយគ្នា បើគ្មានលុយ 10$ទេ នាងមិនអោយគាត់ដេកជាមួយឡើយ។គាត់មិនដឹងថា ប្រពន្ធគាត់យកលុយនេះ ទៅធ្វើអីឡើយគាត់ដឹងតែថា បើគ្មានលុយ 500ពីស៊ូ(10$)អោយប្រពន្ធទេ ច្បាស់ជាយប់ហ្នឹងប្រពន្ធមិនអោយដេកជាមួយហើយ។ពីមុនគាត់ចូលចិត្តដើរលេងផឹកស៊ីហ៊ើហា ជាមួយក្រុមការងារនិងមិត្តភក្ដិ តែក្រោយពី ប្រពន្ធដាក់កំហិតបែបនេះ គាត់មិនសូវបានដើរលេងផឹកស៊ីហ៊ើហា ជាមួយក្រុមការងារនិងមិត្តភក្ដិទៀតឡើយ ពីព្រោះខ្លាចអត់មានលុយអោយប្រពន្ធ។រយៈពេលមួយឆ្នាំកន្លងផុតទៅ

នាងបានយកលុយទាំងអស់ដែលប្ដី នាងអោយយកមកបង្ហាញលុយ ដែលប្ដីនាងអោយនាងមិនបានយកទៅណាឡើយ នាងបានសន្សំទុកយ៉ាងល្អ។គាត់ភ្ញាក់ផ្អើលយ៉ាងខ្លាំងពេល ដែលឃើញលុយយ៉ាងច្រើនសន្ធឹកសន្ធាប់បែបនេះ គាត់មិនដែលឃើញលុយច្រើនបែបនេះ ពីមុនឡើយគាត់សឹងតែមិនជឿ នឹងភ្នែកខ្លួនសោះថា លុយតែ១០$ ដែលគាត់តែងតែអោយប្រពន្ធគ្រប់ពេល ដែលគាត់ដេកជាមួយនាងវាច្រើនបែបនេះសោះ។គ្មាននរណាម្នាក់ដឹងសោះឡើយថា តើពួកគាត់នឹងយកលុយយ៉ាងច្រើនសន្ធឹកសន្ធាប់ទាំងនោះយកទៅធ្វើអ្វីខ្លះនោះទេ វាមិនជាគួរឲ្យរំភើបខ្លាំងណាស់ពេលើញលុយច្រើនបែបនេះ ៕សូមទស្សនាវីដេអូខាងក្រោមនេះ។