ហួសថ្លែង! រកសុីជិតតូបគ្នា លេងផ្លូវត្រង់មិនឈ្នះកើតចិត្តឈ្នា នី សងើបតាំងពីម៉ោង៤ព្រឹក រៀបចំធ្វើពិធីនេះ (មានវីដេអូ)

144

ខេត្តព្រះសីហនុ ៖ ប្រិយមិត្តជាច្រើនក្នុងបណ្តាញសង្គមជ្រាបដឹងថា សព្វថ្ងៃនេះនៅក្នុងសង្គមមនុស្សយើងសំបូរទៅដោយភាពច្រណែន ឈ្នា នី ស ច ង គំ នុំ គ្នា ដែលធ្វើឲ្យមនុស្សគ្រប់រូបតែងតែពោលពាក្យថា«មនុស្សគួរឲ្យខ្លាចជាងខ្មោចទៀត» ព្រោះមានមនុស្សតិចតួចណាស់ដែលចាំអបអរសប្បាយរីករាយនៅពេលយើងជោគជ័យ តែផ្ទុយទៅវិញនៅពេលដែលគេឃើញយើងរីកចំរើនគឺមនុស្សដែលស្អប់យើងនឹងកើតចិត្តខឹង ព្រមទាំងរកវិធីបំផ្លាញយើងទៀតផង។ដោយឡែក យោងតាមគណនីហ្វេសប៊ុកមួយឈ្មោះ Jinxiang Heng ដែលបានធ្វើការបង្ហោះវីដេអូមួយចំនួននៅមុននេះបន្តិចបានរៀបរាប់យ៉ាងដូច្នេះថា៖

«ថ្ងៃនេះមកបកស្បែកមុខមេ ធ្ម ប់​ មេអាគមន៍ ក្នុងផ្សារលើខេត្តព្រះសីហនុ, ស ណ្តា ន ថោ កទាំងប្តីទាំងប្រពន្ធ, មិនហ៊ានលេងផ្លូវត្រង់ ផ្លូវភ្លឺចេះតែរកវិធីថោកទាបផ្លូវងងឹតដែលមនុស្សល្អមិនអាចនឹកស្មានដល់ ឃើញសំបកក្រៅមិននិយាយស្តីមឹះមឹះតែចិត្តគំនិតវិញក ខ្វ ក់សាហាវជាងស ត្វ ធា តុ ទៅទៀត មេ ធ្ម ប់ប្តីប្រពន្ធនេះងើបតាំងពីម៉ោង 4.46 ទាបភ្លឺដើម្បីធ្វើសកម្មភាពដាក់អំពើអាគមន៍នៅតូបរបស់ខ្ញុំ, សូមបងប្អូនមើលវីដេអូខាងក្រោមនេះទាំងអស់គ្នា

សូមបញ្ជាក់អ្នកដែលរស់នៅកំពង់សោមប្រាកដជាស្គាល់មេ ធ្ម ប់ ស ណ្តា នអា ក្រ ក់នេះច្បាស់ជាមិនខាន»។តួយ៉ាង បើយើងសង្កេតមើលទៅតាមវីដេអូបានបង្ហាញឲ្យឃើញសកម្មភាពរបស់មនុស្ស២នាក់ កំពុងមមាញឹកដៃជើងដើរលាបវត្ថុអ្វីម្យ៉ាងនៅជុំវិញតូបនោះ ដែលប្ដីប្រពន្ធមួយគូនេះមានតូបរកស៊ីនៅជិតនេះដែរ។ ដោយមើលទៅតាមវីដេអូយើងអាចសន្និដ្ឋានបានថា ប្រហែលជាប្ដីប្រពន្ធមួយគូនេះខឹងរកស៊ីមិនឈ្នះគេហើយ ទើបកើតជាគំនិតគិតធ្វើរឿងស្មោ ក គ្រោ កបែបនេះ ដោយករណីនេះអាចធ្វើឲ្យបងស្រីជាម្ចាស់តូបអាចធ្វើការដាក់ពាក្យបណ្ដឹងដើម្បីចរចាដោះស្រាយតាមនីតិវិធីច្បាប់ ៕ប្រភព៖ kbn