កុំចេះតែហ៊ាន! បុរសម្នាក់ អួតខ្លួនបើករថយន្ត​ពាក់​ស្លាក​លេខ ន​.​ប តាម​ដងផ្លូវ​ពេល​វិធាន​ការបិទ​ខ្ទប់ ជាពិសេសបោះពាក្យយ៉ាងឡូយថា

130

ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តមួយចំនួនបានជ្រាបដឹងហើយ ក្រោយបុរស​ម្នាក់​ជិះ​រថយន្ដ​ស៊េរី​ទំនើប​ពាក់​ស្លាក​លេខ​នគរបាល និង​បង្ហោះ​វីដេអូ អួត​ពី​ការធ្វើដំណើរ​ដោយ​មិន​ខ្លាច​សមត្ថកិច្ច នៅលើ​បណ្ដាញ​សង្គម Facebook មិនទាន់បាន​ប៉ុន្មាន​ម៉ោង ក៏ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​នៅ​ព្រឹក​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០២១ នៅ​ចំណុច​ខណ្ឌ​ជ្រោយចង្វារ​។​​ជាក់ស្តែង ក្រោយ​ចាប់ខ្លួន​, បុគ្គល​ជា​មន្ត្រីនគរបាល​រូបនេះ ត្រូវបាន​បញ្ជូន​ភ្លាមៗ ទៅកាន់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ រួមជាមួយ​រថយន្ដ​ស៊េរី​ទំនើប​មួយគ្រឿង ម៉ាក Lexus RX300 ឆ្នាំ​២០១៨

ពាក់​ស្លាក​លេខ​នគរបាល ២-៦១២៨ ដើម្បី​ធ្វើការ​សួរនាំ និង​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ពិសេស​ពាក់ព័ន្ធ​ការ​ល្មើស​វិធានការ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន​។​ក្នុងនោះដែរ លោក​វរសេនីយ៍ឯក សាន សុខ​សីហា ជំនួយការ និង​ជា​អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ប្រាប់​បណ្តាញ​ព័ត៌មាន​ផ្លូវការ Fresh News ថា បុរស​រូបនេះ បើករថយន្ត​ឡាយ​នៅ​ម៉ោង ៨​ព្រឹក ម្តុំ​វត្ត​គៀន​ឃ្លាំង ផ្លូវជាតិ​លេខ​៦A ខណ្ឌ​ឬ​ស្សី​កែវ ស្រប​ពេលដែល​រដ្ឋាភិបាល​កំពុងមាន​វិធាន​ការបិទ​ខ្ទប់​មិន​ឲ្យ​ប្រជាពលរដ្ឋ​ចេញ ដើម្បី​បង្ការ

និង​ទប់ស្កាត់​ការឆ្លង​រាលដាល​វីរុស​កូ​វីដ​១៩​។​យ៉ាងណាមិញ បន្ទាប់ពី​ទទួលបាន​សេចក្ដីរាយការណ៍ និង​ឃើញ​សកម្មភាព​ជាក់ស្ដែង​រប​ស់​បុគ្គល​រូបនេះ ដែល​ជិះ​រថយន្ដ​ ហើយ​ថត​សកម្មភាព​តាមផ្លូវ និង​ប្រកាស​ថា មិន​ខ្លាច​សមត្ថកិច្ច​ចាប់ខ្លួន​នោះ កម្លាំង​នគរបាល​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ក្រោម​បញ្ជា​របស់​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន និង​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ

បាន​បើក​ស្រាវជ្រាវ​ភ្លាមៗ ហើយ​ឈានទៅ​ដល់​ការ​ឃាត់ខ្លួន និង​រថយន្ត​នៅ​ខណ្ឌ​ជ្រោយចង្វារ។ជុំវិញ​រឿង​នេះ​ផង​ដែរ ​នាយ​ឧត្ដមសេនីយ៍​សន្តិបណ្ឌិត នេត សាវឿន អគ្គ​ស្នងការ​នគរបាលជាតិ បាន​ប្រាប់​បណ្ដាញ​ព័ត៌មាន​ផ្លូវការ Fresh News ​ថា ​ចំពោះ​វិធានការ​ចំពោះ​មុខ​ទៅ​លើ​មន្ត្រី​នគរបាលរូបនេះ, រង់ចាំ​ការសួរនាំ និង​ពិនិត្យមើលជាក់ស្តែងសិន ដើម្បីចាត់ការបន្តទៀត៕ សូមទស្សនាវីដេអូខាងក្រោមនេះ។ប្រភព៖ ហ្វេសប៊ុក

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​