ទីបំផុតតារាចម្រៀងសុគន្ធ នីសា បានទៅដល់ទឹកដីអាមេរិកហើយដោយអ្នកនាងបញ្ជាក់យ៉ាងច្បាស់ៗថា

207

ភ្នំពេញ ៖ ជឿជាក់ពុកម៉ែបងប្អូនជាច្រើនបានស្គាល់ជ្រាបច្បាស់ហើយតារាចំរៀងមានសំលេង ស្រទន់ពិរោះ អ្នកនាង សុគន្ធ នីសា ហើយអ្នកនាង ទទួលបានប្រជា ប្រិយភាព ពីមហាជនខ្ពស់យ៉ាងណាមិញ បើយោងតាមការបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោក ណុប បាយ៉ារិទ្ធ បានជូនពរ ក្នុងការធ្វើដំណើរទៅសហរដ្ឋអេមារិកជាមួយនិងស្វាមី ជួបតែសេចក្តីសុខសំណាងល្អ និងជៀសផុតពីហា និភ័យ ផងទាំងពួង។ជាក់ស្តែង តារាចម្រៀងអ្នកនាង សុគន្ធ នីសា ដែលទើបតែជាសះស្បើយ

កាលពីថ្មីៗ និងត្រូវបានអនុញ្ញាតិឲ្យវិល ត្រឡប់ទៅផ្ទះហើយ បន្តវើចត្តាឡីស័ក១៤ថ្ងៃទៀតនោះក៏ស្រាប់តែមានការបង្ហើបថា នាងបានចេញទៅសហរដ្ឋជាមួយស្វាមីយ៉ាងភ្ញាក់ផ្អើល។យ៉ាងណាមិញ តាមរយ:ការលើកឡើងរបស់លោក ណុប បាយ៉ារិទ្ធ ខាងលើនេះបានធ្វើឲ្យមហាជនភ្ញាក់ផ្អើលជាខ្លំាង យ៉ាងណាមិញ ក្រោយទៅដល់ USA

ភ្លាមមិនបង្អន់យូរអ្នកនាង ក៌បាន បង្ហោះសារថា -ខ្ញុំបានមកដល់ Bostonងៃទី 16,04,2021មានកា រចាំបាច់ត្រូវតែមក ពេលរួចរាល់ការងារប្រចាំគ្រួសារហេីយខ្ញុំនឹងត្រឡប់ទៅប្រទេសយេីងវិញ ជិត 10ឆ្នាំហេីយដែលមិនបានមក៕ ថ្ងៃទី ( អ្វីៗប្រគល់អោយតំណេីរ ខ្ញុំអស់ភារះកិច្ច សូមទស្សនារូបភាពខាងក្រោមនេះ។ប្រភព៖ ហ្វេសប៊ុក