រំភើបជំនួស! អតីតតារាចម្រៀងលោកចាន់ សម័យ បានក្លាយជាអគ្គនាយកក្រុមហ៊ុនធំមួយ ក្រោយខិតខំតស៊ូមួយរយៈពេលធំ

499

ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តពុកម៉ែបងប្អូនជាច្រើនប្រហែលជាជ្រាបដឹងហើយថា តារាចម្រៀង លោក ចាន់​ សម័យ ក្រោយពីព្យាយាមបិតបាំងពីការរសនៅក្នុងជីវភាពដ៏លំបាក់អស់រយៈពេលជាង ២០ ឆ្នាំ ពេលនេះត្រូវទម្លាយជាសាធារណៈបន្ទាប់ពីមិត្តភក្តិរបស់លោកលួចយកទៅចែកចាយតាមបណ្តាញសង្គម ធ្វើឲ្យមហាជន​ និងអ្នកសិល្បៈជាច្រើន មានចិត្តអាណិត និងបន្តជួយឧបត្ថមដល់លោកជាបន្តបន្ទាប់។ដោយឡែក យោងតាមការរៀបរាប់ពីសាច់រឿងជីវិត ដ៏កម្សត់

លោក ចាន់​ សម័យ និងភរិយា ព្រមទាំងកូនៗ ពិតជាជួបប្រទះនិងបញ្ហាជាច្រើន រកព្រឹក ខ្វះល្ងាច រកមួយថ្ងៃ រស់មួយថ្ងៃ ដោយ សារតែ លោក ចាន់​ សម័យ ដែលជាមេគ្រួសារទំនុកបម្រុងគ្រួសារទាំងមូល ធ្លាក់ខ្លួនមានជំងឺរបេងឆ្អឹង មិនអាចដើរបាន ស្រួលបួលដូចគេ រហូតលោកបង្ខំចិត្តផ្អាកពីការងារសិល្បៈ និងខិតខំរកតាមគ្រប់វិធី ដូចជាស៊ូចត្រី ចិញ្ចឹមគ្រួសារ ជាដើម។ក្នុងនោះដែរ ក្រោយភ្លៀងមេឃស្រឡះ ដោយមានការជ្រោមជ្រែង

ផ្តល់កម្លាំងចិត្តពីសប្បុរសធម៌ និង មិត្តក្នុង-ក្រៅរង្វង់សិល្បៈ លោក ចាន់ សម័យ ក៏បានចូលប្រឡូកក្នុងវិស័យសិល្បៈដូចដើម ហើយលោកត្រូវបានឡើងច្រៀងតាមបណ្តាកម្មវិធីប្រគំតន្ត្រីនានា។ យ៉ាងណាមិញ អ្វីដែលកាន់តែគួរឱ្យកត់សម្គាល់នោះ គឺក្នុងអំឡុងឆ្នាំ ២០២១ នេះ លោក ចាន់ សម័យ ហាក់កាន់តែមានជីវិតប្រសើរឡើងវិញហើយ ដោយលោកបាន និង កំពុងក្តាប់តំណែងជានាយប្រតិបត្តិនៃក្រុមហ៊ុនអចលនទ្រព្យមួយមានឈ្មោះថា ក្រុមហ៊ុន C. D. Land៕