ចូលរួមរំលែកទុក្ខផង! ឪពុកតារាចម្រៀងករុណា ពេជ្រ បានទទួលមរណភាពហើយនាព្រឹកនេះ

200

ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តមួយចំនួនប្រហែលជាធ្លាប់ជ្រាបដឹងហើយថា តារាចម្រៀងប្រចាំក្នុងផលិតកម្ម ថោន លោក ករុណា ពេជ្រ  ក្នុងរយៈពេលជាង២ឆ្នាំមកនេះ ចាប់តាំងពីឪពុករបស់លោកធ្លាក់ខ្លួនឈឺមក លោកបានចំណាយថវិកា អស់ប្រមាណជាជាង២០ម៉ឺនដុល្លារមកហើយ ដើម្បីព្យាបាលឪពុកឲ្យជាសះស្បើយ ប៉ុន្តែរហូតមកដល់ពេលនេះ ស្ថានភាពជំងឺឪពុករបស់លោក នៅតែមិន ទាន់ធូរស្បើយដដែល។ ជាក់ស្តែង អំឡុងពេលឪពុកលោក ករុណា ពេជ្រ ធ្លាក់ខ្លួនឈឺដូចមនុស្សរុក្ខជាតិ ភ្លាមៗនោះ គេសង្កេតឃើញថា លោកបានប្រកាសលក់ ផ្ទះ និង ដីធ្លីមួយចំនួន​យកលុយដើម្បីមកព្យាបាលឪពុក

ប៉ុន្តែអំឡុងពេលនោះ មានអ្នកខ្លះអាណិតលោក និងខ្លះទៀត គិតថាជាការសម្ដែងទេ ហើយបើមានផ្ទះ និងដីធ្លីច្រើនបែបនេះ ​​មានអីទៅពិបាក។ ​ជាការពិត លោកមិនបានសម្ដែងរឿងលក់ផ្ទះ លក់ដីយកលុយព្យាល ឪពុកនោះទេ ប៉ុន្ដែពេលមានតម្រូវការចាំបាច់ លោកមានលុយឯណាបង្វិលភ្លាមៗ មានតែលក់ផ្ទះលក់ដីហ្នឹងសិនហើយ ដើម្បីបានលុយមកដោះស្រាយ ឲ្យទាន់សភា ពការណ៍។យ៉ាងណាមិញ នៅព្រឹកថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២១

នេះលោកពិតជាមាន ទុក្ខយ៉ាងក្រៀមក្រំ ដោយសារតែ ឪពុក របស់លោក បានលាចាកលោកនេះហើយ ក្នុងនោះលោកបានបញ្ចាក់ក្នុងហ្វេសប៊ុកថា ប៉ា ខ្ញុំ ទៅចោល ខ្ញុំហើយសូម ប៉ា ទៅអោយសុខបើមានជាតិក្រោយ កូនសុំកើតជាកូនប៉ាទៀត ហើយស្ថិតក្នុងគ្រួសារមួយដែលពោរពេញដោយសុភមង្គល ណា ប៉ា ណា…៕ ដំណឹងខាងលើនេះដែរ មហាជន និង មិត្តសិល្បករ បានចូលរួមរំលែកទុក្ខ សោកស្តាយយ៉ាងខ្លាំងនៃការបាត់បង់មនុស្សជាទីស្រឡាញ់របស់លោក ករុណា ពេជ្រ។ លើសពីនោះ អ្នកគ្រប់គ្នាក៏បានចូលរួមផ្តល់កម្លាំងចិត្តដល់លោក ករុណា ពេជ្រ ផងដែរ ថាលោកឪពុករបស់លោកផុតទុក្ខ បានចាកចេញដោយក្តីសុខហើយ៕