មិនធម្មតា! ឯកឧត្តមម៉ៅធនិន ធ្លាប់តែឃើញដោះស្រាយរឿងជូនប្រជាពលរដ្ឋ ស្រាប់តែលោកដាក់មួយបទជាមួយ ភរិយា យ៉ាងពិរោះ (មានវីដេអូ)

36

ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តជាច្រើនប្រហែលជាជ្រាបដឹងហើយថា ឯកឧត្តម ម៉ៅធនិន កាលពីពេលកន្លងទៅ បានធ្វើប្រជាពលរដ្ឋទូទាំងខេត្តមានការគោរពស្រលាញ់ជាខ្លាំង ក្រោយពេលដែលឯកឧត្តមបានបើកវេទិកាដោះស្រាយរឿងក្តី និងវិវាទជូនដល់ប្រជាជនរហូតទទួលបានយ៉ាងជោគជ័យគ្មានទាស់ជាហេតុធ្វើអោយមហាជនជាច្រើនគោរពស្រលាញ់លោកអភិបាលខេត្តរូបនេះជាខ្លាំង៕

ជាក់ស្តែង ប្រជាពលរដ្ឋដែលមានបញ្ហាប្រឈម បានស្កាត់មកពីគ្រប់ទិសទីក្នុង ខេត្តដើម្បីស្វែងរកដំណោះស្រាយដោយផ្ទាល់ពីឯកឧត្តមអភិបាលខេត្ត លើបញ្ហាផ្សេងៗគ្នា ពាក់ព័ន្ធជីវិតប្រចាំថ្ងៃរបស់ពួកគាត់ ប្រជាពលរដ្ឋខ្លះមានជម្លោះដីធ្លី ប្រជាពលរដ្ឋខ្លះមានបញ្ហាបំណុល

ប្រជាពលរដ្ឋខ្លះទៀតមានជម្លោះក្នុងគ្រួសារ និងអ្នកខ្លះទៀតរង ការចា ញ់បោកគេជាដើម ។យ៉ាងណាមិញ ធ្លាប់តែឃើញឯកឧត្តម ដោះស្រាយក្តីក្តាំង ស្រាប់តែពេលនេះឯកឧត្តម ចេញបកស្រាយចំរៀងរួមគ្នាជាមួយលោក ជំទាវ ពិតពិរោះខ្លាំង ធ្វើអោយមហាជនមានការស្ងើចសរសើរជាខ្លាំង៕ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនទស្សនាវីដេអូខាងក្រោមនេះ៕