ពុទ្ធោអើយ! ម្ដាយទៅទិញម្ហូប ទុកកូនលេងនៅផ្ទះ ត្រឡប់មកវិញបាត់កូន ស្រាប់តែប្រទះឃើញនៅឯ

60

ហ្វេសប៊ុក ៖ ប្រិយមិត្តជាច្រើនដែលនិយមលេងបណ្តាញសង្គមហ្វេសប៊ុកមានការអាសូរជាខ្លាំង ដោយយោងតាមព័ត៌មានឲ្យដឹងទៀតថា នៅវេលានោះបង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង ហើយស្រ្តីជាម្តាយ ស្លុតចិត្តពេក​បានត្រឹមតែទ្រហោយំ អាលោះអាល័យ កូនស្រីជាទីស្រលាញ់​របស់ខ្លួន។ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោងប្រមាណ ១២ថ្ងៃត្រង់ទី១១ ខែវិឆ្ឆិកា ឆ្នាំ២០២១ នៅបន្ទប់ជួលក្នុងភូមិ ទួលថ្ងាន់ សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តាមពីម្តាយបានឲ្យដឹងថា នៅវេលាម៉ោងប្រមាណ ១០ព្រឹកថ្ងៃកើតហេតុ គាត់បានទុក​កូននៅផ្ទះរត់លេង

ជាមួយក្មេងក្បែរខាង ហើយគាត់បានធ្វើដំណើរទៅទិញម្ហូប។ ពេលទិញរួច ក៏ត្រឡប់មកផ្ទះវិញ ក៏បានទៅ​ទិញតេឡេទូរទស្សន៍ទៀត ដោយភ្លេចកូន ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប្រភពដដែលបន្ត​ថា ពេលត្រឡប់មកវិញ នៅវេលាម៉ោង​ប្រមាណ ១១ព្រឹក ក៏បានដើរ​រកកូនសួរ​ក្មេងៗ និងអ្នកជិតខាង​មិនឃើញ

ក្រោយមកបានចូល​ទៅក្នុងបន្ទប់ទឹក ស្រាប់តែប្រទះឃើញ កូនដាំក្បាលធ្លាក់​ចូលទៅក្នុងធុងជ័រដាក់ត្រង់ទឹក ក្នុងបន្ទប់ទឹក ឈ្លក់ទឹកស្លា..ប់បាត់ទៅហើយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បន្ទាប់ពីសមត្ថកិច្ច​ពិនិត្យរួច សពត្រូវបាន​ក្រុមគ្រួសារ នាំយកទៅធ្វើបុណ្យ និងបូជាតា​មប្រពៃណី នៅវត្តទួលអស់លោក ហៅវត្តទួលសន្តិវ័ន៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​