ក្តុកក្តួល! កូនប្រុសម្នាក់នេះ សុំទោសអ្នកម្តាយ ដែលធ្វើអោយលំបាក ជាតិនេះកូនសងគុណមិនអស់ទេ

428

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ភ្នំពេញ ៖ មហាជនរំជួលចិត្តទប់ទឹកភ្នែកសឹងមិនបាន ក្រោយរឿងរ៉ាវជីវិតដ៏គួរឱ្យកម្សត់របស់បុរសម្នាក់ បានបង្ហាញ​ពីស្ថានភាពជំងឺដែលខ្លួនកំពុងមាន ដែលកើតឡើងដោយសារតែប្រ តិ ក ម្មជាមួយនឹង ផ លិ ត ផ លថ្នាំជំនួយសម្រស់ ឈឺសម្រាកនៅផ្ទះពុំអាចចេញប្រកបរបរអ្វីបាន បានត្រឹមអាណិតម្ដាយដែលខំត្រុកៗធ្វើជាអ្នកលាងចាន គ្រាន់បានថវិកាផ្គត់ផ្គង់ជីវភាព ពីរនាក់ម្ដាយកូនយ៉ាងកម្សត់ ។ដោយឡែក បុរសដែលគួរឱ្យកម្សត់ខាងលើមានឈ្មោះថា ប្រុស ឌីន

ដែលតាមរយៈគណនីរបស់លោក បានបង្ហោះសារសូមទោសអ្នកមានគុណ នឹងបានរៀបរាប់ពីទុក្ខលំបាករបស់ខ្លួនឱ្យបានដឹងថា « កូនសូមទោស ម៉ែ ជាតិនេះកូនសងគុណមិនអស់ទេ មកលំបាកដោយសារកូនអាក្រក់ម្នាក់នេះ ។ មិនថាពេលយប់ រឺ ក៏ថ្ងៃ ខ្ញុំដេកមិនដែលលក់ម្តងណាឡើយ ខួរក្បាលខ្ញុំតែងតែគិតគ្រប់ពេល គ្រប់យ៉ាង ។ តើមានបងប្អូនណាមានថ្នាំព្យាបាលជំងឺ មហារីកស្បែកមួយនេះបានជួយប្រាប់ខ្ញុំផង ទុកថាជួយដល់មនុស្សពិការម្នាក់យកបុណ្យផងទៅចុះ ។ គ្មានថ្ងៃណាដែលខ្ញុំមិនគិតនោះទេ គ្រប់យ៉ាងខ្ញុំនិងស៊ូ ពេលជីវិតធ្លាក់ដល់ចំនុចសូន្យ ក្នុងខ្លួនខ្ញុំគ្មានឆ្នាំងសាកថ្មទេ

តើខ្ញុំអាចទ្រាំបានដល់ពេលណា ។ តែគ្រប់យ៉ាងខ្ញុំនិងស៊ូដល់ដង្ហើមចុងក្រោយ និងជំងឺមួយនេះ ដើម្បីម៉ែ ព្រោះខ្ញុំមានតែ ២ នាក់ម្តាយនិងកូន ពេលខ្លះមានអារម្មណ៍ថាលែងចង់ស៊ូម្តងៗ ។ អរគុណអ្នកទាំងអស់គ្នាក្នុងនិងក្រៅប្រទេស តែងតែនៅក្បែរខ្ញុំនិងផ្តល់កំលាំងចិត្តខ្ញុំមករហូត » ។យ៉ាងណាមិញ ប្រុស ឌីន ក៏សង្ឃឹមថាអ្នកទាំងអស់គ្នា ជួយដល់មនុស្សពិការម្នាក់នេះយកទៅបុណ្យផងទៅចុះ ដោយសារខ្លួនកំពុងខ្វះខាតខ្លាំង ហើយមានជំងឺធ្ងន់ធ្ងរទៀត គ្រាន់មានថវិកាចិញ្ចឹមជីវិតបន្តទៅមុខទៀត៕