ច្បាស់ការហើយ! តារាសម្តែងសុខ លីន បានចេញមុខមកសំភាសន៏បកស្រាយយ៉ាងច្បាស់ៗចំពោះរឿងប្តីធ្វើបាប (មានវីដេអូ)

213

ភ្នំពេញ ៖ ប្រិយមិត្តជាច្រើនមានការភ្ញាកផ្អើលជាខ្លាំង ក្រោយតារាសម្តែងអ្នកនាងសុខ លីន បានប្រាប់ថានាងមានប្តី មានកូនរួចហើយ ប៉ុន្តែ ពេលនេះបាននិងកំពុងរស់នៅខ្លួនមួយតែឯង បន្ទាប់ពីបានសម្រេចចិត្តចាកចេញពីខាងម្តាយក្មេក ព្រោះតែពុំអាចស៊ូទ្រាំបាន ចំពោះទង្វើប្តីបា បចិត្តឥតល្ហែ។ ហើយនាងក៏បានចេញមកតែខ្លួនទទេស្អាត ដែលសូម្បីតែកូនប្រុសជាទីស្រឡាញ់ ក៏គេមិនឲ្យយកមកដែរ។យ៉ាងណាមិញ ថ្មីៗនេះ

តារាស្រីតិកតុក សុខ លីន បានដាច់ចិត្តទ ម្លាយរឿងខ្សែជីវិតដ៏ល្វីងជូរចត់ ព្រោះយកប្តីចិត្តឯង បន្ទាប់ពីបានព្យាយាមលាក់បាំងទុកក្នុងចិត្ត អស់រយៈពេលជាច្រើនឆ្នាំ។ប៉ុន្តែ នាងបានចេញវីដេអូ មកទម្លាយជីវិតគ្រួសារបែកបាក់ ឲ្យបងប្អូនបានដឹងនៅពេលនេះ ក៏ ព្រោះតែដោយសារ អតីតប្តីរបស់នាង ពេលឃើញនាងល្បី ក៏តែងតែចូលមកធ្វើការគំរា មកំហែង ទារលុយទារកាក់ ដោយសំអាងយកលុយថ្លៃចិញ្ចឹមកូន

និងសូម្បីទារលុយទៅលើដូចជាថ្លៃរូបនាងមក ដេកនៅផ្ទះម្តាយខ្លួន ថ្លៃមើលថែពេលកើតកូន ឬ ថ្លៃចេញប៉ាវស៊ីចុកកាលស្រឡាញ់គ្នាដំបូងៗ ជាដើម។ ក្នុងនោះដែរ តារាស្រីរូបនេះ បញញចាក់បន្ថែមថា សុខលីន មានវិប្បដិសារីបំផុត ដែលយកប្តីតាមចិត្តឯង មិនស្តាប់ម្តាយ ធ្វើឲ្យម្តាយធ្លាក់ខ្លួនឈឺរហូតស្លា ប់ ទស្សនាវីដេអុខាងក្រោមនេះ។