
ភ្នំពេញ ៖ ទីបំផុតនាង សាន់ទី ក៏បានប្រាប់ឲ្យដឹងថា សព្វថ្ងៃនេះ រូបនាង និងប្តី រស់នៅពុំចុះសម្រុងនឹងគ្នានោះទេ ពោលគឺចាប់តាំងក្រោយរៀបការនឹងគ្នារួចមក គាត់តែងលួចផិ តក្ប ត់មានស្រីមិនក្រោម១០០នាក់ទេ ព្រោះនាងបានតាមទាន់ច្រើនដង និងមានភស្តុតាងទៀតផង។ ដោយសារតែឃើញទង្វើប្តីមិនព្រមកែខ្លួន នៅតែធ្វើរឿងនេះដដែល ជាហេតុធ្វើឲ្យអស់ទំនុកចិត្តតទៅទៀត នាងក៏សុំប្តីចែកផ្លូវគ្នា ប៉ុន្តែ លោក ស្លេះ សាឡាម មិនព្រមលែងនោះទេ។ ប្រិយមិត្ត និងមហាជនជាច្រើន ប្រាកដណាស់បានជ្រាបរួចមកហើយ ជុំវិញរឿងរ៉ាវគ្រាដែលបុរសជាប្តីខ្មែរអ៊ិស្លាមម្នាក់

បានអះអាងថាតាមទាន់ប្រពន្ធដែលជាខ្មែរអ៊ិស្លាមដូចគ្នា បានកំពុងនៅជាមួយសាហាយ នៅក្នុងបន្ទប់ផ្ទះពេទ្យមួយ ស្ថិតនៅតាមបណ្តោយដងទន្លេកោះក្របី ដែលបង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង កាលពីរសៀលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១។តែយ៉ាងណា ក្រោយពីប្តីឈ្មោះ ស្លេះ សាឡាម អាយុ ៣១ ឆ្នាំ បានធ្វើការចោ ទប្រកាន់ថាខ្លួនកំពុងសម្ងំមានសេចក្តីសុខជាមួយប្រុ សសាហាយ និងក៏ដូចបញ្ចេញរូបភាពកៀកកើយ ថើ បបុរសម្នាក់ ដែលចោទថាជាសាហាយនៅក្នុងក្លឹប នៅពេលនេះ ខាងស្រីជាប្រពន្ធមានឈ្មោះ សាន់ទី អារ៉ា អាយុ ២៩ ឆ្នាំ បានចេញមុខបកស្រាយហើយ។ក្នុងនោះ សាន់ទី បានប្រាប់ឲ្យដឹងថា រាល់អ្វីៗដែលប្តីបានចោទប្រកាន់ខាងលើនេះ គឺជារឿងមិនពិតនោះទេ ព្រោះថា

ថ្ងៃនោះ គឺនាងមិនបានទៅលួចលាក់មានអីៗនឹងគ្នាជាមួយបុរសណាម្នាក់នោះទេ នៅក្នុងបន្ទប់ផ្ទះពេទ្យទេ ប៉ុន្តែ ផ្ទុយទៅវិញ នាងទៅទីនោះ គឺដើម្បីធ្វើអីៗហូបជុំគ្នាជាមួយមិត្តភក្តិប៉ុណ្ណោះ។ រីឯចំណែក រូបភាពប្តីទម្លាយចេញចូលក្លឹបកៀកកើយយ៉ាងស្និទ្ធស្នាល រហូតមាន ការថើបជាមួយបុរស ដែលប្តីកំពុងចោ ទនេះ ក៏ជារឿងមិនពិតដែរ ដោយនាងបានបញ្ជាក់ថា តាមពិតទៅ ការទៅចូលក្លឹបនោះ គឺជាគម្រោងរបស់ប្តីប៉ុណ្ណោះ ដែលជម្រុញឲ្យនាងចូលជាមួយមិត្តភក្តិប្រុសស្រី ហើយប្តីក៏មានវត្តមានចូលរួមសប្បាយជាមួយគ្នាផងដែរ។ចំណែក រឿងស្លៀកពាក់វិញ នាង សាន់ទី ក៏បានបញ្ជាក់ថា នាងស្លៀកពាក់សិ ច ស៊ីចូលក្លឹបដ៏មិនសមរម្យទៅនឹងសាសនាមូស្លីម គឺប្តីក៏ជាអ្នកជម្រុញឲ្យស្លៀក

ដោយប្តីចង់ឲ្យឃើញប្រពន្ធស្រស់ស្អាតនឹងគ្នាខ្លះ ព្រោះស្លៀកជុំជិតរហូតមកហើយ។ដោយឡែក ភាគីខាងប្រុសដែលរងការ ចោ ទថាជាសា ហា យ ដែលទំនងជាប្រុសស្រឡាញ់ប្រុសដូចគ្នា ក៏បានចេញមុខមកស្រាយទាំងហួសចិត្តថា តាមពិតទៅ រូបគាត់រាប់អាន សាន់ទី ដូចជាបងប្អូននឹងគ្នាប៉ុណ្ណោះ។ ហើយការចូលក្លឹបនោះ គឺគ្រួសារ សាន់ទី ជាអ្នកហៅរូបគាត់ទៅចូលរួមទាំងដែលប្តីរបស់នាងលោក ស្លេះ សាឡាម ជាអ្នកបើកឡានទៀតផង។ ចំណែករូបភាពមានការថើបនោះ ក៏ប្តីរបស់នាងបានឃើញផងដែរ គឺសាន់ទី គ្រាន់តែបង្ហាញក្តីស្រឡាញ់រវាងបងប្អូន រាប់អានគ្នា


មិនមែនអ្វីលើសលួសក្រៅពីហ្នឹងទេ។ តែផ្ទុយទៅវិញ បុរសរូបនេះ ក៏បានទម្លាយពីទង្វើខិលខូចប្តី សាន់ទី វិញថា គាត់ជាមនុស្សមានស្រីច្រើន ចូលក្លឹបដើរសុំទូរស័ព្ទស្រីពាសពេញក្នុងហ្នឹង ហើយយកមកអួតគាត់ទៀតផង។ចំណែកមិត្តភក្តិស្រីម្នាក់ទៀត របស់ សាន់ ទី ដែលក៏បានចូលរួមក្នុងក្លឹប ក៏បានចេញមកបញ្ជាក់ដូចដែលបុរសខាងលើរៀបរាប់ផងដែរ ហើយនាងក៏បានបង្ហាញពីអត្តចរិកមិត្តភក្តិខ្លួនថា សាន់ទី គឺជាមនុស្សស្រីស្លូតបូត និងជាប្រពន្ធម្នាក់សស្រឡាញ់ប្តី ការពារកិត្តិយសប្តីណាស់ ទោះម្តាយឲ្យលែងប្តី ក៏នាងមិនលែងដែរ ខណៈបើជារូបនាងវិញ គឺទ្រាំពុំបាននោះទេ ចំពោះទង្វើរប្តីដើរហើរមានស្រីបែបនេះ…៕ប្រភព៖ ហ្វេសប៊ុក







