តារាសម្តែងអ្នកនាងតូតា លេងមួយក្បាច់នេះធ្វើសុីចង្កេះស្វាមីឡើងដាច់ផ្ងារក្នុងថ្ងៃកំណើត (មានវីដេអូ)

389

ភ្នំពេញ ៖ ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ច្បាស់ហើយ តារាសម្តែងស្រី ម៉ាក សែនសូនីតា ហៅ តូតា ជាតារាស្រីវ័យក្មេង ពោរពេញដោយទេពកោសល្យសម្តែង ដែលកំពុងឆក់យកបេះដូងអ្នកគាំទ្រខ្មែរ បើទោះបីរៀបការបង្កើតគ្រួសារហើយក្តី មិនតែប៉ុណ្ណោះ ជាញឹកញយ គេតែងឃើញ តារាស្រីនេះ ទទួលបាននូវការស្រលាញ់ និងមើលថែ ពីស្វាមីយ៉ាងខ្លាំង ថែមទៀតផង។ដោយឡែក ថ្មីៗនេះ

ជាថ្ងៃកំណើតរបស់ស្វាមី តូតា តែដោយសារកូវីដ ទើបពិធីជប់លៀង វ័យ​៤៣ឆ្នាំ របស់ស្វាមី បានត្រឹមតែ ប្រារព្ធធ្វើទៅតូចតាច មានតែបងប្អូនសាច់ញាតិបន្តិចបន្តួចប៉ុណ្ណោះដែលចូលរួមអរបអរ ។លើសពីនេះ ក្នុងថ្ងៃកំណើតស្វាមីនេះដែរអ្នកនាង តូតា បានរៀបចំកាដូដើម្បីធ្វើឲ្យស្វាមីភ្ញាក់ផ្អើលផងដែរ ជាងនេះទៅទៀត

អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺស្វាមីរបស់តារាស្រីរូបនេះពិតជារំភើបនិងទទួលបានស្នាមថើបជាច្រើនពីភរិយាផងដែរ។ ប៉ុន្តែ អ្នកនាង តូតា បានធ្វើស៊ីស្វាមី ដោយក្នុងការដូនោះមិនមានអ្វីក្រៅពីក្រដាសរូបភាពម៉ូតូទឹកមួយសន្លឹកនឹងលិខិតជូនពរមួយសន្លឹកឡើយ។យ៉ាងណាមិញ ក្នុងពិធីខួបកំណើតនោះ ក៏នៅតែមានភាពសប្បាយរីករាយ ដោយមើលទៅម្នាក់ៗមានស្នាមញញឹម ស្នាមសើចរីករាយពី ក្នុងចិត្តគ្រប់ៗគ្នាតែម្ដង៕ដើម្បីជ្រាបច្បាស់ សូមបងប្អូនទស្សនាវីដេអូខាងក្រោមនេះ។