កូនស្រី គង់ សុជាតិ ធ្វើឱ្យអ្នកគាំទ្រស្ងើចសរសើរខ្លាំងដោយសារចំនុចពិសេសទាំងនេះ

287

ភ្នំពេញ ៖ ប្រិយមិត្តជាច្រើនបានជ្រាបដឹងហើយថា ពិធីការិនីល្បីឈ្មោះអ្នកនាង គង់ សុជាតិ និង ស្វាមី គឺលោក ជា វិបុល បានចាប់ដៃគ្នាសាងគ្រួសារដ៏មានសុភមង្គល បើគិតចាប់តាំងពីថ្ងៃកាន់ដៃគ្នាចូលរោងជ័យ កាលពីថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ ២០១៣ មកដល់ពេលនេះ រយៈពេលជិត ៨ ឆ្នាំ មកហើយ។ ក្នុងនោះ ក្រោយពីសាងចំណងស្នេហ៍ជាគូស្វាមីហើយ អ្នកនាង គង់ សុជាតិ

ក៏ទទួលបានចំណងដៃកូនស្រីជាតំណក់ឈាមបង្កើតរបស់លោក ជា វិបុល រួចហើយដែរ កាលពីអំឡុងឆ្នាំ ២០១៧ ។ក្នុងនោះដែរ កូនស្រីជាតំណក់ឈាមបង្កើតរបស់លោក ជា វិបុល និង អ្នកនាង គង់ សុជាតិ បច្ចុប្បន្នមានអាយុ ៤ ឆ្នាំ ហើយ ដោយអ្នកទាំង ២ បានដាក់ឈ្មោះកូនស្រីថា «ជា​ សុជាតិនារី» ហៅ «ដូរី» ។ កូនស្រីរបស់សិល្បករ-ការិនីល្បីឈ្មោះ ទាំង ២ រូបខាងលើនេះ ក៏ត្រូវបានមហាជនមានការចាប់អារម្មណ៍មិនតិចនោះដែរ

តាំងពីនាងតូចទើបតែកើតមកម្ល៉េះ ។យ៉ាងណាមិញ នាងតូច ដូរី ត្រូវបានមហាជនចាប់ក្រសែភ្នែកសង្កេតឃើញថា នាងពិតជាមានសមត្ថភាព និង ដុងសិល្បៈមិនចាញ់ប៉ាម៉ាក់នោះឡើយ។ ដូរី ធ្លាប់មានឱកាសបានបង្ហាញវត្តមាន ក្នុងការថតស្បតផ្សាយពាណិជ្ជកម្ម តាំងពីអាយុជាង ១ ខួប មកម្ល៉េះ។ មិនត្រឹមតែប៉ុណ្ណោះ កន្លងមក នាងតូចក៏បានចូលរួមថតស្បតនានាជាច្រើនទៀតជាមួយប៉ាម៉ាក់ទៀតផង។ ហើយក៏ព្រោះតែចំណុចនេះហើយទើប ដូរី ត្រូវបានមហាជនសរសើរថា នាងពិតជាក្មេងដ៏ឆ្លាត និង គួរឱ្យស្រឡាញ់ណាស់៕