ត្រឹមតែរយះពេល ១០ ជាងថ្ងៃសោះបទ Time To Rise របស់ វណ្ណដា និង​លោកតា គង់ ណៃ មានអ្នកចូលទស្សនារហូតដល់ទៅ (មានវីដេអូ)

159

ភ្នំពេញ​ ៖ ជាការពិតណាស់ពិតណាស់ កាលពីថ្មីៗនេះ អ្នកគាំទ្រ បានជ្រាបយ៉ាងច្បាស់ហើយ ស្នាដៃមួយរវាង Legend សម័យ កំពូលតារាចម្រៀងរ៉េប វណ្ណដា បូកនឹង បូរាណ ​ព្រឹទ្ធាចារ្យ​ចាប៉ី​ដង​វែង​លោក​តា គង់ ណៃ ដែលពុំធ្លាប់មាននៅកម្ពុជា ដោយបានរួមបញ្ចូលតន្រ្តីបុរាណចាប៉ីដងវែង និង សម័យបច្ចុប្បន្ន មានចំណងជើងថា Time To Rise ដែលមានការគាំទ្រ និង​ពេញចិត្តយ៉ាងច្រើនកុះករ ពីសំណាក់ពីទស្សនិកជនពីគ្រប់មជ្ឃដ្ឋានជុំវិញ ទាំងនៅកម្ពុជា និង នៅបរទេស។ជាក់ស្ដែងផងដែរ ចំពោះបទចម្រៀង Time to Rise មួយបទនេះពិតជាពីរោះរណ្តំ និង

មានអត្ថន័យណាស់ និង​ការច្នៃប្រឌិតថ្មី ដែលបានធ្វើអ្នកស្តាប់ និង ទស្សនាយ៉ាងណាក៏មិនជិនណាយឡើយ ជាពិសេស បានធ្វើឱ្យ Youtuber បរទេសជាច្រើនហូរហែ​យកបទនេះ ទៅធ្វើ Reaction ភ្លុកទឹកភ្លុកដី ដោយកោតសរសើរមិនដាច់ពីមាត់ពីបទចម្រៀងដែលបានផ្ទុះកក្រើកពេញពិភពលោក។អ្វីដែលគេកត់សម្គាល់នោះ គឺបទនេះ មានការចូលទស្សនាដល់ទៅ ៧,៧០៣,៥៥៧ លាន View ក្នុងរយៈពេលដ៏ខ្លី គឺត្រឹមតែរយៈពេល១២

ថ្ងៃប៉ុណ្ណោះ គិតចាប់ពីថ្ងៃដែលបានបញ្ចេញចូលទៅក្នុងបណ្តាញសង្គម Youtube នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១។គួររលឹកឡើងវិញដែរថា បទចម្រៀង Time TO Rise មួយបទនេះ បានទទួលការចូលទស្សនា ១លាន View ក្នុងរយៈពេលត្រឹមតែ២២ ម៉ោងប៉ុណ្ណោះ ដែលបានជាប់ចំណាត់ថ្នាក់ជាបទចម្រៀងដំបូងគេដែលបំបែកកំណត់ត្រាប្រវត្តិសាស្រ្តនៅក្នុងប្រទេសកម្ពុជា៕ប្រភព៖khmerload