ឆុំ វត្តី សប្បាយចិត្តខ្លាំងព្រោះតែខួបកំណើតឆ្នាំនេះមានមនុស្សសំខាន់នៅក្បែរច្រើននាក់ ជាពិសេសគឺ

130

ភ្នំពេញ ៖ ជាការពិតណាស់ដែលមិនមែនជារឿងចម្លែកទេកន្លងមក ឆុំ វត្តី តែងធ្វើឱ្យមហាជនក៏ដូចជាមិត្តភក្តិបានឃើញពីភាពផ្អែមល្ហែមនៅក្នុងជីវិតគូរបស់នាងតាមរយៈថ្ងៃពិសេសៗ ។ យ៉ាងណាមិញសម្រាប់ខួបកំណើតឆ្នាំនេះ ឆុំ វត្តី អះអាងថា កាន់តែមានក្តីសុខ និង ពិសេសជាងរាល់ឆ្នាំ ។បើទោះឆ្នាំនេះមិនមែនជាពិធីខួបកំណើតធំដុំក៏ពិតមែនតែ ឆុំ វត្តី ពិតជារំភើបខ្លាំងដោយសារបានទទួលការ Surprise នំខួបកំណើតយ៉ាងស្រស់ស្អាតពីសំណាក់ស្វាមីជាទីស្រឡាញ់ និង ក្រុមគ្រួសារសាច់ថ្លៃរបស់នាង ហើយអ្វីដែលពិសេសនោះគឺឆ្នាំនេះនាងមានសមាជិកថ្មីម្នាក់ទៀតនៅក្នុងផ្ទៃអបអរនៅក្នុងថ្ងៃពិសេសនេះ ។

ជាក់ស្ដែងមិនខុសពីឆ្នាំមុនដែរ ឆុំ វត្តី ទទួលបានកាដូជាក្រវិលពេជ្រយ៉ាងស្រស់ស្អាតពីស្វាមីផងដែរ ។ជាមួយនឹងថ្ងៃពិសេសនេះ ឆុំ វត្តី បានបង្ហាញអារម្មណ៍ថា «អរគុណប្តីសម្លាញ់ សម្រាប់គ្រប់យ៉ាងដែលបងធ្វើមកលើអូន ។ ត្រឹមជាមនុស្សធម្មតា តែបងផ្តល់ក្តីសុខឲ្យអូនរាល់ពេលនៅជាមួយបង។ ខួបកំណើតអូនឆាំ្ននេះពិសេសណាស់ ព្រោះមានម្នាក់ទៀតនៅក្នុងពោះ ។ Thx for gift I love you my Husband» ។ ងាកមកស្វាមី ឆុំ វត្តី ឯណេះវិញក៏បាន តបវិញថា «ឆ្នាំមុនអូនរៀប និង ធ្វើជាប្រពន្ធបង ឆ្នាំនេះអូនរៀបនឹងក្លាយជាម្ដាយរបស់កូនបង អ្វីគ្រប់យ៉ាងផ្លាស់ប្ដូរនឹងវិវត្តទៅមុខ តែបងនៅតែស្រឡាញ់អូនខ្លាំងដូចមុនដដែល ។

រីករាយថ្ងៃខួបកំណើតប្រពន្ធជាទីស្រឡាញ់ និងជូនពរអូន និង កូនមានសុខភាពល្អ មានសុភមង្គលរៀងរាល់ឆ្នាំ និង រហូតតទៅ» ។ដោយឡែកភាពផ្អែមល្ហែមរបស់គ្រួសារតារាមួយគូនេះបានធ្វើឱ្យមិត្តភក្តិក្នុងនិងក្រៅសិល្បៈមានការរំភើបជាខ្លាំង ហើយក៏មានការចូលរួមជូនពរពីសំណាក់មិត្តភក្តិក្នុងសិល្បៈឱ្យ ឆុំ វត្តី និង កូនក្នុងផ្ទៃមានសុខភាពល្អផងដែរ ។

ពេលនេះដែរ ឆុំ វត្តី ពពោះប្រមាណជា ៦ ខែហើយដែលកូនក្នុងផ្ទៃ ជាកូនស្រីសមតាមបំណងនាង និង ស្វាមី ។ ឆុំ វត្តី នឹងត្រូវសម្រាលកូនដំបូងនៅដើមខែកក្កដាខាងមុខនេះ ៕ប្រភព៖popular