ក្លាហានណាស់! ទោះមានដីកាចា ប់ខ្លួ នពីទ័ ពយោធាតែ បវរកញ្ញា មីយ៉ាន់ម៉ា នៅតែមិនព្រមរត់គេចខ្លួនឡើយ

176

ភ្នំពេញ ៖ ជាការពិតណាស់ដែលបន្ទាប់ពីមានដំណឹងថា រដ្ឋា ភិ បា លយោ ធា មីយ៉ាន់ម៉ា ចេញដីកាចា ប់ខ្លួ ន Miss Grand Myanmar នាង Han Lay មក ក្នុងនោះគេកត់សម្គាល់ឃើញថាមានមហាជនជាច្រើនកំពុងតែព្រួ យ បារ ម្ភពីសុខទុក្ខរបស់នាងទោះបីជាពេលនេះនាងមិនទាន់ត្រូវបានចា ប់ខ្លួ នក៏ដោយ តែវានឹងអាចកើតឡើងឆាប់ៗនេះជាមិនខាន ។ដោយឡែក នោះបើងាកទៅមើលលោក Nawat អ្នកគ្រប់គ្រង និង រៀបចំកម្មវិធីប្រកួត Miss Grand International ឯណោះវិញ បន្ទាប់ពីដឹងថា មីយ៉ាន់ម៉ា កំពុងតែត្រៀមចំណាត់ការចា ប់ខ្លួ នមក លោកក៏បានចេញមុខមកនិយាយពីរឿងនេះថា នៅពេលនេះមន្ត្រីអាជ្ញាធរខាងប្រទេសមីយ៉ាន់ម៉ា

បានទាក់ទងទៅកាន់លោករួចហើយថានឹងមានការចេញដីកាចាប់ខ្លួនពិតមែន ហើយវានឹងអាចកើតឡើងនាពេលឆាប់ៗនេះ តែលោកក៏រង់ចាំមើលដូចគ្នាថារឿងនឹងទៅជាយ៉ាងណាបន្ត ។លើសពីនេះលោកបានបន្តថា ទោះបីមានរឿងអ្វីកើតឡើងក៏ដោយក៏លោក និង Han Lay មានជម្រើសច្រើនយ៉ាងក្នុងការចូលខ្លួនដោះស្រាយ គឺអាចនឹងឱ្យនាងភៀ សខ្លួនទៅប្រទេសផ្សេង តែបើទៅប្រទេសផ្សេងទាល់តែដីកានោះពុំទាន់មកដល់ ទើបទៅបាន តែបើចេញមកដល់ហើយគឺពិបាក ។ ជាក់ស្ដែងផងដែរ សម្រាប់ពេលនេះដីកាខាងប្រទេសមីយ៉ាន់ម៉ាដែលបានប្រកាសថាចាប់ខ្លួននោះ ក៏ពុំទាន់ឃើញចេញមកដែរ

លោកកំពុងតែរង់ចាំមើលសភាពការណ៍ដូចគ្នា ។ទន្ទឹមនឹងនោះ លោក Nawat ក៏បានបន្ថែមថា ក្រោយពីរឿងនេះបានកើតឡើង Han Lay បាននិយាយប្រាប់លោកថា ទោះបីជាកើតរឿងអ្វីក៏ដោយ នាងនឹងមិនភៀសខ្លួនរត់ទៅណាឡើយ នាងនឹងនៅប្រទេសថៃដើម្បីជួយដល់ប្រទេសរបស់នាង នាងចង់ឃើញប្រទេសមានសុខសន្តិភាព ។ ជាមួយគ្នានេះ សម្រាប់ការផ្គត់ផ្គង់ផ្សេងៗគឺលោក Nawat ជាអ្នកចេញមុខជួយដោយពេញចិត្ត ហើយក្នុងនោះក៏មានបងប្អូនដទៃទៀតដែលចង់ជួយ Han Lay នៅពេលនេះ រីឯស្ ថានការ ណ៍បន្តទៅជាយ៉ាងណានោះមានតែរង់ចាំមើលទាំងអស់គ្នា ៕ប្រភព៖popular