ស្លឹកឈឺជ្រុះមិនឆ្ងាយពីគល់! កូនស្រីរបស់អ្នកគ្រូ ឌី សាវ៉េត មិនត្រឹមតែស្រស់ស្អាតសាកសមជានារីខ្មែរទេថែមទាំងមានសមត្ថភាពច្រើនយ៉ាងនេះ (មានវីដេអូ)

178

ភ្នំពេញ ៖ ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយពី អ្នកគ្រូ ឌី សាវ៉េត ជាអតីតបវរកញ្ញា និង កំពូលតារាសម្តែងជើងចាស់ដ៏ល្បីល្បាយម្នាក់ ដែលទទួលបានការគាំទ្រខ្លាំងក្នុងទសវត្សន៍៦០ មិនតែប៉ុណ្ណោះ អ្នកគ្រូនៅតែ ទទួលនូវ ការគាំទ្រយ៉ាងខ្លាំងក្លាដដែល រហូតមកទល់នឹងសព្វថ្ងៃ បើទោះបី សម្រាកពីការសម្តែង ដោយសារតែវ័យចំណាស់យ៉ាងណាក្តី ទន្ទឹមនឹងនេះ អ្នកគ្រូ ឌី សាវ៉េត ត្រូវបានមហាជន សរសើរពីទេពកោសល្យក្នុង

ការសម្តែង និងសម្រស់មិនចេះចាស់ របស់អ្នកគ្រូ។ ជាក់ស្ដែងអ្វីដែលពិសេសនោះគឺ អ្នកគ្រូ ក៏មានកូនស្រីម្នាក់ផងដែរ គឺ កញ្ញា ឌី ហ្សូលី ដែលជាកូនស្រីតែម្នាក់របស់អ្នកគ្រូ តែប្រសិនបើក្រឡេកទៅមើលសម្រស់ និងទេពកោសល្យដុងសិល្បៈរបស់ កញ្ញា ឌី​​ ហ្សីលីវិញ ក៏មិនចាញ់អ្នកម្តាយប៉ុន្មានដែរ។គួរបញ្ជាក់ថា គ្រាន់តែឃើញភ្លាម

មហាជនផ្ទុះការកោតសរសើរមិនផុតពីមាត់ ដោយសារតែសម្រស់ ដែលស្រស់ស្អាត សាកសមជានារីខ្មែរ មិនតែប៉ុណ្ណោះ នៅមានទេពកោសល្យរាំ ទាំងរបាំបុរាណនិងសម័យ យ៉ាងស្ទាត់ជំនាញថែមទៀតផង ជាមួយគ្នានេះ សព្វថ្ងៃ កញ្ញាក៏ត្រូវបានដឹងថា កំពុងចូលរួមសម្តែងក្នុងខ្សែភាពយន្តផងដែរ៕ប្រភព៖khmerload