អាសូរណាស់! សូម្បីតែ បុ ណ្យ ៧ ថ្ងៃឪពុក វ៉ាង ស្រីណូ ចង់រៀបចំអោយធំដុំបន្តិចក៏មិនអាចរៀបចំបានព្រោះតែ

154

ភ្នំពេញ ៖ ជាការពិតណាស់ជឿជាក់ថាប្រិយមិត្តពិតជាបានជ្រាបរួចមកហើយថាកាលពីពេលកន្លងទៅ អតីតតារាសម្តែងស្រីដ៏ល្បីឈ្មោះមួយរូប គឺអ្នកនាង វ៉ាង ស្រីណូ បានជួបទុក្ខដ៏ក្រៀមក្រំ ដោយលោកឪពុក របស់អ្នកនាង បានទទួលមរ ណភា ពកាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ កន្លងទៅនេះ ដោយបានបន្សល់នូវទុកក្រៀមក្រំដល់ក្រុមគ្រួសារ និងអ្នកនាងជាខ្លាំង។ដោយឡែកផងដែរនោះគឺ កាលពីពេលថ្មីៗនេះ យោងតាមគណនីហ្វេសប៊ុកផ្លូវផ្ទាល់របស់អ្នកនាង វ៉ាង ស្រីណូ បានបង្ហោះសារយ៉ាងក្រៀមក្រំ អានរួចសឹងអួលដើម

ដោយអ្នកនាងបានសរសេរយ៉ាងដូច្នេះថា៖បុណ្យ៧ថ្ងៃប៉ាកូនចៅធ្វើបានតែប៉ុណ្ណឹងទេ😢😢😢 កូនចង់ធ្វើពិធីបុណ្យជូនប៉ាធំដុំណាស់តែមិនអាចធ្វើបាន….🙏🏻🙏🏻🙏🏻 ប៉ាអើយប៉ា ម្ចាស់បេះដូងកូនអើយ កូនសែនអាណិតប៉ាណាស់ តែទោះកាល:ទេស:ពិបាកយ៉ាងណាក៏កូនមិនចោលប៉ាដែរសូមប៉ាកុំបារម្មណ៍🙏🏻🙏🏻🙏🏻។ជាក់ស្ដែង ដោយសារតែការរីករាលដាលនៃ ជំ ងឺ កូ វី ដ ១ ៩ ហេតុនេះហើយរាល់ការជួបជុំ រៀបចំពិធីបុ ណ្យតូចធំ ទាំងអស់ត្រូវបានផ្អាក ហេតុនេះហើយបានជាក្រុមគ្រួសារនៃអតីតតារាសម្តែងវ៉ាង ស្រីណូ

បានសម្រេចចិត្តត្រឹមតែរៀបចំ ម្ហូបអាហារ និងសែននូវនំចំណី ព្រមទាំងទៅវត្តដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធរបស់លោកឪពុកខ្លួនតែប៉ុណ្ណោះ៕ប្រភព៖khmerload