ក្តុកក្តួលចិត្តណាស់! វ៉ាង ស្រីណូ និយាយពាក្យទាំងនេះទៅកាន់ឪពុកដែលបានលាចា កលោកទៅហើយ

110

ភ្នំពេញ ៖ ជាការពិតណាស់ជឿជាក់ថាប្រិយមិត្តមួយចំនួនបានជ្រាបរួចមកហើយថាកាលពីប៉ុន្មានម៉ោងមុននេះ តារាសម្តែង វ៉ាង ស្រីណូ បានបង្ហាញពីអារម្មណ៍ពិតដែលលាក់ទុកក្នុងចិត្ត តាមរយៈសារខ្លីមួយ នៅពេលដែលលោកប៉ារបស់ខ្លួន បានចែកឋានទៅ ដែលធ្វើឲ្យអ្នកគាំទ្រជាច្រើននាក់ មានការអាណិតអាសូរដល់តារាម្នាក់នេះយ៉ាងខ្លាំង។ជាក់ស្ដែងផងដែរ បើយោងតាមគណនីហ្វេសប៊ុករបស់តារាស្រីរូបនេះ បានសរសេររៀបរាប់ពីទំហំក្តីស្រលាញ់របស់ខ្លួនទៅកាន់លោកប៉ា យ៉ាងចាក់ដោតថា៖

គ្រប់ពេលកូនចង់យំកូនទប់មិនបាន វាជារឿងធម្មតាសំរាប់ការបាត់បង់មនុស្សដែលកូនស្រលាញ់ស្មេីរបេៈដូង តែកូនក៏មានអារម្មណ៍មួយថាកូនបានបំពេញកាត្តបកិច្ចជាកូនល្អបំផុតសំរាប់ប៉ា ហេតុនេៈហេីយ កូនគ្មានទេ ពាក្យថា ( វិប្បដិសារី ) ចំពោៈអ្នកមានគុណ
កូនពេញចិត្តនូវអ្វីដែលកូនបានបំពេញជូនប៉ាណាស់កូនព្រមទទួលពាក្យថា : កេីត ចាស់ ឈឺ ស្លា ប់
គ្មានអ្នកណាអាចកំណត់បាន ហេីយកូនក៏ព្រមទទួលស្គាល់ការពិតនៃការចា កចេញរបស់ប៉ា

ប៉ាក៏ត្រូវតែទៅដោយសប្បាយចិត្តទេីបកូនអាចរស់នៅបានដេាយក្ដីសុខកូនប្លែកណាស់ ព្រោៈទេីបតែបាត់បង់ប៉ា តែកូនបែរជារឹងមាំណាស់
កូនសប្បាយចិត្តណាស់នៅពេលដែលកូនដឹងថាខ្លួនកូននឹងម៉ាក់រឹងមាំខ្លាំង ប៉ាចាកឆ្ងាយចេញពីកូន តែប៉ានឹង មិន សោកស្ដាយ ព្រោៈកូនរឹងមាំណាស់ កូននឹងទៅលេងស្រុកកំណើតប៉ាឲ្យបានញឹកញាប់ សែ ន ផ្នូរ ប៉ារៀងរាល់ឆ្នាំ ប្រឹងរកសុី នឹង ផ្ដល់ក្ដីសុខអេាយម៉ាក់ ដេីរតួជំនួសប៉ា នឹងកូនធ្វេីរជាកូនល្អរបស់អ្នកទាំង២ប៉ាចង់បានអី

ប៉ាត្រូវពន្យល់សប្តិកូន កូននឹងរៀបចំជូនប៉ាគ្រប់មុខ
ម្ចាស់បេៈដូងកូន ទៅអេាយបានសុខណា កូនស្រលាញ់ប៉ា។ដោយឡែកបន្ទាប់ពីបានឃើញបែបនេះភ្លាមអ្នកគាំទ្រក៏បានចូលរួមរំលែកទុក្ខនិង សោកស្តាយនូវការបាត់បង់សមាជិកគ្រួសាររបស់តារាសម្តែងរូបនេះផងដែរ៕ប្រភព៖khmerload