ឆៃលី ដាឡែន បានធូរចិត្តខ្លាំងក្រោយទទួលបានដំណឹងមួយនេះ

111

ភ្នំពេញ ៖ ជាការពិតណាស់ដែលពេលនេះតារាចម្រៀង ឆៃ លីដាឡែន បានបង្ហាញអារម្មណ៍ស្ងប់ចិត្ត ក្រោយពីបងប្រុសរបស់នាងបានទទួលជោគជ័យនៅក្នុងការវះ កា ត់កាលពីពេលថ្មីៗនេះ ។ ជាក់ស្ដែងផងនោះនាងក៏បានអរគុណដល់មិត្តភក្តិដែលបានជូនពរ និង បានផ្តល់ជាថវិកាខ្លះៗឧបត្ថម្ភដល់បងប្រុសរបស់នាង ។គេចាំបានថាកាលពីប៉ុន្មានថ្ងៃមុន ឆៃ លីដាឡែន បារម្ភជាខ្លាំងក្រោយពីបងប្រុសរបស់នាងមាន ជំ ងឺ ស្ទះ ស រ សៃ ឈា ម និង ត្រូវចូលប ន្ទ ប់ វះ កា ត់ទៀតផង ។

នៅថ្ងៃនោះផងដែរ ឆៃ លីដាឡែន ថែមទាំងបន់ស្រន់ថានាងទើបបាត់បង់បងស្រី ដូច្នេះនាងមិនចង់បាត់បង់បងប្រុសម្នាក់ទៀតទេ ប៉ុន្តែយ៉ាងណាពេលនេះបងប្រុសរបស់នាងមានសុវត្ថិភាពហើយ ដោយការ វះ កា ត់បានទទួលជោ គ ជ័ យ តែយ៉ាងណាក្រុមគ្រូពេទ្យកំពុងតាមដានសុខភាពជាបន្ត ។ដោយឡែកយើងឃើញថាចុងក្រោយនេះ

គេសង្កេតឃើញថាតារាចម្រៀងដែលមានប្រភពមកពីខេត្តបាត់ដំបងរូបនេះហាក់ជួបរឿងរ៉ាវមិនសមប្រកបជាច្រើន ដោយនាងបានបែកបាក់ជាមួយស្វាមី ហើយអ្វីដែលគួរឱ្យសង្វេគនោះសូម្បីតែសិទ្ធិក្នុងការថែទាំកូនប្រុសជាទីស្រឡាញ់ក៏នាងមិនមានដែរ ហើយមួយរយៈមុនបងស្រីរបស់នាងក៏ទើបទទួ លមរ ណភា ពផងដែរ ៕ប្រភព៖popular