ញ៉ាក់សាច់! ក្រោយផ្ទុះបទល្បី «Are You Ok?» ស្រាប់តែផលិតកម្មចិន សុំសិទ្ធទិញចម្រៀងពីផលិតកម្ម Galaxy Navatra យកទៅផលិតជា (មានវីដេអូ)

118

ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តពុកម៉ែបងប្អូនជាច្រើនពិតជាជ្រាបច្បាស់រួចហើយថា បទ ”Are you ok” គឺជាបទចម្រៀងរបស់កម្ពុជាដំបូងគេ ដែលត្រូវបានអ្នកលេង Tik Tok យកទៅរាំលេងជាច្រើនលានវីដេអូ ល្បីល្បាញផ្អើលពេញពិភពលោក​ក្នុង​រយៈ​ពេល​ដ៏​ខ្លី ហើយ​ដោយ​មើល​ឃើញ​ពី​សន្ទុះ​នេះ ផលិតកម្ម Galaxy Navatra ចរចា​ទិញសិទ្ធិពាក្យ “Are you ok” ពីអ្នកលេងTik Tok ម្នាក់នៅខេត្តកំពត​ក្នុង​តម្លៃ​ព្រមព្រៀង​ជាង ១ម៉ឺន​ដុល្លារ។

ដោយឡែក ក្រោយ​ឈាន​ដល់​កិច្ច​ព្រមព្រៀង បទ ”Are you ok” ក៏​ត្រូវបាន​ផលិត​ឡើង ដែល​ច្រៀងដោយកញ្ញា តន់ ចន្ទសីម៉ា តារាចម្រៀងវ័យក្មេងនៅក្នុងប្រទេសកម្ពុជា ដែលកំពុងតែមានប្រជាប្រិយភាពខ្លាំងនាពេលបច្ចុប្បន្ន។ តាម​ដំណឹង​បទចម្រៀងមួយនេះ បាន​ប្រើពេលផលិតជាច្រើនថ្ងៃ

ហើយចំណាយទឹកប្រាក់រាប់ម៉ឺនដុល្លារ​ថែម​ទៀត។ នេះ​បើ​តាម​លោក យឹម តា ស្រង់​បញ្ចេញ​នៅ​លើ​បណ្ដាញ​សង្គម។យ៉ាងណាមិញ បន្ទាប់ពីការផ្ទុះឡើងនៃបទចំរៀងនេះ មានអ្នកទស្សនារាប់លានអ្នកនោះស្រាប់តែថ្ងៃនេះ លិតកម្ម Galaxy Navatra លក់សិទ្ធិបទ «Are You Ok?» ទៅឲ្យផលិតកម្ម Ges Tos របស់ចិន នារសៀលថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១ ៕ ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនទស្សនាវីដេអូខាងក្រោមនេះ៕