រន្ធត់! ឃើញអតីតសង្សាររៀបការជាមួយស្រីផ្សេង ស្រាប់តែផ្ញើរអំណោយមួយជូនដើម្បី

108

បរទេស ៖ ប្រិយមិត្តជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយស្ត្រីជនជាតិឥណ្ឌូនេស៊ីអាយុ ២៥ឆ្នាំម្នាក់ ប៉ុ ន ប៉ ង សំ. លា ប់ អ តី ត មិត្តប្រុសរបស់ខ្លួន ដោយដាក់ថ្នាំពុលក្នុងម្ហូប តែមិនបានសម្រេច បែរជាបណ្តាលឱ្យក្មេងប្រុសអាយុ ៨ឆ្នាំស្លូតត្រង់ម្នាក់មិនដឹងអី ត្រូវស្លាប់ជំនួសទៅវិញ ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជាក់ស្តែង យោងតាមប្រភពសារព័ត៌មានបានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃទី ២៥ ខែមេសា កន្លងទៅ នៅតំបន់ Bantul ទីក្រុង Yogyakarta ប្រទេសឥណ្ឌូនេស៊ី។ ប្រភពបន្តថា ស្ត្រីរូបនោះបានស្នើសុំពឹងពាក់ឲ្យអ្នកដឹកជញ្ជូនម្នាក់មានឈ្មោះ Bandiman

ជួយយកអាហារមួយចំនួនប្រគល់ឲ្យអតីតមិត្តប្រុសរបស់នាង តែកុំឲ្យប្រាប់ថាខ្លួនជាអ្នកណា។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទោះជាមានការផ្ញើមកបែបនេះក្តី តែភរិយាស្របច្បាប់របស់អតីតមិត្តប្រុសនោះ បានបដិសេធមិនទទួលយក អាហារដែលដឹកជញ្ជូនមកនោះឡើយ ព្រោះនាងមិនបានដឹងថា អ្នកណាជាអ្នកផ្ញើមកឲ្យពិតប្រាកដ។ ផ្ទុយទៅវិញ នាងបានប្រគល់អាហារនោះឲ្យអ្នកដឹកជញ្ជូនវិញ ហើយបានប្រាប់គាត់ឲ្យយកទៅហូបខ្លួនឯងនៅផ្ទះទៅចុះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្នុងនោះដែរ សារព័ត៌មាន Tribunnews បានរាយការណ៍ថា

ក្រោយមកនៅថ្ងៃដដែលនោះ កូនប្រុសរបស់បុរសដឹកជញ្ជូនខាងលើ បានបរិភោគអាហារជាសាច់អាំងនោះដោយមិនខ្វល់អ្វីទាំងអស់។ រូបគេស្រាប់តែមានអាការៈក្អួត និងដួលសន្លប់ ភ្លាមៗ មុនពេលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ហើយក្រោយមក ត្រូវបានក្រុមគ្រូពេទ្យបញ្ជាក់ថា គេបានស្លាប់តែម្ដង។ ភរិយារបស់លោក Bandiman ក៏បានញ៉ាំអាហារនោះខ្លះដែរ ប៉ុន្តែហូបតិច ទុកឲ្យកូនហូបច្រើន ដូច្នេះពុលមិនធ្ងន់ធ្ងរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប៉ូលីសបានបើកការស៊ើបអង្កេត ដើម្បីកំណត់អត្តសញ្ញាណអ្នកដឹកជញ្ជូនម្ហូប រហូតឈានដល់ការចាប់ខ្លួនស្ត្រីជាជនសង្ស័យនោះ នៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ។

សមត្ថកិច្ចទីក្រុង Yogyakarta ខេត្ត West Java បាននិយាយថា សកម្មភាពដែលឈានដល់ការគិតខ្លីរបស់ស្ត្រីដែលជាជនង្ស័យមកលើអតីតមិត្តប្រុស គឺជាផែនការសង.សឹក ពីព្រោះអតីតមិត្តប្រុសរបស់នាង បានរៀបការជាមួយស្រីថ្មីម្នាក់ទៀត។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​យ៉ាងណាមិញ លោកបានបន្តថា៖ “ជនសង្ស័យបានទិញសាច់មាន់ចង្កាក់ ហើយស្រោចថ្នាំពុល មុនពេលផ្ញើតាមអ្នកដឹកជញ្ជូន” ។ លោកបានបន្ថែមទៀតថា ស្ត្រីរូបនេះមិនបានប្រើប្រាស់កម្មវិធីលើអ៊ីនធឺណិត ដើម្បីស្នើសុំការដឹកជញ្ជូននោះទេ ហើយក៏មិនបានផ្តល់អត្តសញ្ញាណពិតរបស់នាងដែរ ហើយឥឡូវនេះ នាងប្រឈមនឹងទោសប្រ. ហា. រ ជីវិតថែមទៀតផង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទន្ទឹមនឹងនេះដែរ បុរសអ្នកដឹកជញ្ជូនបាននិយាយថា គាត់មានការសោកស្តាយដែលបាត់បង់កូនប្រុសមែនទែន

ហើយបានស្តីបន្ទោសខ្លួនឯងយ៉ាងខ្លាំង ចំពោះការយកអាហារនោះទៅផ្ទះ​ទាំងមិនដែលស្គាល់គេសោះ។ គាត់បាននិយាយថា៖ ខ្ញុំពិតជាសោកស្តាយ ចំពោះអ្វីដែលបានកើតឡើង។ កូនប្រុសរបស់ខ្ញុំបានស្លាប់ដោយសារតែខ្ញុំយកអាហារពីជនមិនស្គាល់អត្តសញ្ញាណផ្ញើមកផ្ទះ។ គោលបំណងរបស់ខ្ញុំ គឺគ្រាន់តែដឹកម្ហូបអាហារទៅឲ្យគេតែប៉ុណ្ណោះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​យោងតាមរបាយការណ៍មួយទៀតបានឲ្យដឹងថា លោក Bandiman បានបញ្ជាក់ថា គាត់ត្រូវបានស្ត្រីខាងលើពឹងពាក់ដោយបានមករកគាត់ដោយចៃដន្យ ហើយប្រាប់ថា ឲ្យជួយយកអាហារនេះទៅឱ្យមិត្តភក្តិនាង។ គាត់បាននិយាយថា៖ នាងបានប្រាប់គាត់ថា នាងមិនមានកម្មវិធីសម្រាប់ដឹកជញ្ជូន (delivery application) ទេ ហើយបានសុំឱ្យខ្ញុំដឹកអាហារទៅមនុស្សម្នាក់ឈ្មោះ Tomi នៅវីឡា Bukit Asri។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ស្ត្រីរូបនោះបានប្រាប់ទៅ Bandiman នាងឈ្មោះ Hamid មកពី Pakualaman។ តែពេលលោកមកដល់ផ្ទះនោះ Tomi បាននិយាយថា នាងមិនស្គាល់បុគ្គលឈ្មោះ Hamid ទេ ដោយមិនស្គាល់ពីប្រភពច្បាស់លាស់របស់អ្នកផ្ញើមក នាងក៏បានឲ្យវាទៅលោក រហូតកើតមានរឿងអកុសលបែបនេះតែម្តងទៅ៕ប្រពភ៖បរទេស