ថាមែនៗ! ក្រោយមានការរិះគន់ច្រើនពេក ស្រាប់តែលោកពូ បានតបទៅវិញយ៉ាងចាស់ដៃថា

79

ភ្នំពេញ ៖ ប្រិយមិត្តជាច្រើនបានជ្រាបដឹងហើយថា ក្រោយមានមន្ត្រីប៉ូលីស ដែលមានឈ្មោះថា ឃួន សុជាតិ ច្រៀងចម្រៀងមួយបទមានចំណងជើងថា «លក់គោយន្ត» ដែលជាបទចម្រៀងបែបយុវវ័យ ដែលកំពុងផ្ទុះនាពេលបច្ចុប្បន្ន។យ៉ាងណាមិញស្រាប់តែពេលថ្មីៗនេះ មន្ត្រីនគរបាលឈ្មោះ ឃួន សុជាតិ បានយកមកច្រៀងលេងកម្សាន្ត នៅក្នុងបណ្តាញសង្គម Tik Tok លេងដើម្បីជាការកម្សាន្តអារម្មណ៍ បន្ទាប់ ពីសម្រាកពីការងារ។ ជាក់ស្តែង បន្ទាប់ពីមន្ត្រីនគរបាលរូបនេះ ច្រៀងលេងកំ សាន្ត ស្រាប់តែអ្នកលេងបណ្តាញសង្គម ផ្ទុះ ការកោតសរសើរពីទឹកដមសំឡេងពិរោះ ក្រអួនក្រអៅ ស្តាប់ទៅមិនចាញ់

អ្នកចម្រៀងអាជីពប៉ុន្មាននោះទេ។ អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក បានចោទជាសំណួរថា តើប៉ូលីសច្រៀងលេងកម្សាន្ត ម៉ោងសម្រាកពីការងារជាខុសដែរឬទេ?ទន្ទឹមនឹងនេះ ដោយសារតែ មានការរិះគន់បែបនេះនេះ មន្ត្រីសមត្ថកិច្ចរូបនេះ បានរៀបរាប់បង្ហោះឆ្លើយតប បកទៅវិញ យ៉ាងចាស់ដៃ ដោយបានបញ្ជាក់យ៉ាងដូច្នេះថា ៖សូមផ្ញើជូនកញ្ញា kunt hea Srp និងអ្នករិះគន់មួយចំនួនតូច ដែលកើតមកជាមនុស្សហើយមិនរៀនរស់អោយគេអាណិតស្រលាញ់ទេ

កើតមកហើយអោយតែគេស្អប់ ហើយស្លាប់ទៅវិញក៍អោយគេស្អប់ ទៅវិញ ចឹងចង់ប្រាប់ដល់នាងថា ម៉ោងសំរាកពីការងារ ខ្ញុំច្រៀងកំសាន្តបន្ធូូអារម្មពីការងារមិនបានឬ ពេលម៉ោងការងារខ្ញុំបានបំពេញកាតព្វកិច្ចរបស់ខ្ញុំគ្រប់គ្រាន់ ហើយបើនាងចង់ជួយសង្គម សូមនាងយកសម្ភារៈ មក ចែកអោយបងប្អូនកម្មករកម្មការនី នៅតំបន់ខ្ញុំយាម នៅគោលដៅចត្តាឡីស័ក នៅផ្លូវដួងងៀប ភូមតំណាក់ធំបី សង្កាត់ស្ទឹងមានជ័យ៣ ខណ្ណមានជ័យ ដែលជាតំបន់ក្រហម តើនាងហ៊ានមកទេ បើមកសុំទាក់ទងមកខ្ញុំ ខ្ញុំនឹងជូននាងចូលតំបន់នេះសូមអរគុណ។ប្រភព៖ ហ្វេសប៊ុក