រ៉េត សារីតា បង្អួតសម្រស់ក្នុងឈុត ប៊ី គី នី យ៉ាងជឿជាក់ត្រៀមខ្លួនចូលប្រកួតលើឆាកអន្តរជាតិ

210

ភ្នំពេញ ៖ ជាការពិតណាស់ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយពីពិធីការីនីឆ្នើមកញ្ញា រ៉េត សារីតា ក្រោយគ្រងមកុដបវរកញ្ញាឯកចក្រវាឡកម្ពុជាឆ្នាំ ២០២០រួចមក តារាស្រីរូបនេះ កាន់តែធ្វើឲ្យហ្វេនជាច្រើនគាំទ្រនាងកាន់តែខ្លាំង ខណៈនាងតែងតែបង្ហាញពីភាពរឹងមាំ និងភាពជឿជាក់របស់នាង។ដោយឡែក បើក្រឡេកទៅមើលរូបសម្ផស្សវិញ ឃើញថាតារារូបនេះ រឹតតែមានរូបសម្រស់ស្រស់ស្អាតជាងមុន ជាពិសេស ការរៀបចំខ្លួនរបស់នាងកាន់តែឆើតឆាយ ប្លែកសាកសមជាបវរកញ្ញាតែម្ដង។ លើសពីនេះទៅទៀត

គ្រប់រូបភាពនីមួយៗរបស់កញ្ញា រ៉េត សារីតា ពិតជាធ្វើឲ្យអ្នកគាំទ្រគ្រប់រូប លង់នឹងសម្រស់ដ៏ផូរផង់របស់នាងគ្រប់គ្នាទៀតផង។ មិនតែប៉ុណ្ណោះ បន្ទាប់ពីក្លាយជាម្ចាស់ជ័យលាភីបវរកញ្ញា ចក្រវាឡកម្ពុជាឆ្នាំ ២០២០ គេឃើញតារារូបនេះកាន់តែមានភាពមមាញឹកជាមួយការងារច្រើនជាងមុនគួរឲ្យកត់សម្គាល់។ ជាក់ស្ដែង ប្រិយមិត្តធា្លប់តែឃើញ កញ្ញា រ៉េត សារីត គ្រងនូវឈុតសម័យ មានការច្នៃឡើងយ៉ាងល្អឥតខ្ចោះនោះ ថ្មីៗនេះ នាងបានស្លៀកនូវឈុតប៊ីគី បង្ហាញពីរូបរាង និងដងខ្លួនតូចច្រឡឹងរបស់នាង មើលទៅពិតជាទាក់ទញខ្លាំង។

ម្យ៉ាងវិញទៀត ដងខ្លួនរបស់នាងពិតជាស្រឡូន ខណៈស្លៀកឈុតប៊ីគីនីមួយនេះ ហើយអ្វីដែលកាន់តែចាប់អារម្មណ៍នោះ ចង្កេះរបស់នាងពិតជាតូចខ្លាំង ចំណែកស្បែកក៏ភ្លឺថ្លា គ្មានស្នាមសូម្បីតែបន្តិច៕ប្រភព៖khmerload