ក្រោយផ្ទុះរឿងការកែអាយុដើម្បីក្លាយជាម្ចាស់មកុដ ពេលនេះមកុដត្រូវបានផ្ទេរទៅលើលំដាប់រងទី១វិញ

122

ឡាវ ៖ ជាការពិតណាស់ដែលក្រោយផ្ទុះរឿងអាស្រូវនៅពីក្រោយកម្មវិធី ប្រកួតបវរកញ្ញាពិភពលោកឡាវ (Miss World Loas) ជុំវិញរឿងម្ចាស់មកុដនាង Souphavalai Phongsavanh បានលួចបន្លំអាយុ ដោយខុសទៅនឹងលក្ខខណ្ឌអាយុក្នុងកម្មវិធីរួចមក ថ្មីៗនេះ យោងទៅតាមគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់នាង Souphavalai Phongsavanh បានបង្ហោះសារដោយបានសម្តែងនូវការសុំទោសដល់មហាជន និងហ្វេនៗដែលជាអ្នកគាំទ្រនាង ដោយព្រមទទួលស្គាល់កំហុស

ថាខ្លួនពិតជាមានអាយុចាស់ជាងអាយុដែលតម្រូវក្នុងការប្រលងពិតប្រាកដមែន ព្រមទាំងធានានឹងប្រគល់តំណែងនេះ ឲ្យទៅជ័យលាភីលំដាប់រងទី១ជំនួសវិញ។គួររំលឹកផងដែរថា ជ័យលាភីលំដាប់រងទី១ នាង Phonevilai Luanglath និងទទួលមកុដបន្ត ព្រមទាំងក្លាយជាបេក្ខនារីតំណាងឲ្យជាតិឡាវ ដើម្បីទៅចូលរួមប្រកួតប្រជែងក្នុងកម្មវិធី Miss World International លើកទី 70 នៅឯប្រទេស Puerto Rico ដែលគ្រោងនឹងប្រារព្ធនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ៕ប្រភព៖khmerload